សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​កីឡាករ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​កីឡាក​រ​ទាហាន​ឈុតខ្មៅ​ថៃ

​ក្រុម​កីឡាករ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​កីឡាក​រ​ទាហាន​ឈុតខ្មៅ​ថៃ

​ខេត្ត​ចាន់​ថ​បុរី ប៉ៃលិន​៖ នៅ​ល្ងាច​ថៃ្ង​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ទីលាន​បាល់ទាត់ ជឹម ចំណាន ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មានរៀ​ចំ​កម្មវិធី ប្រកួត​កីឡា​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព រវាង​ក្រុម​កីឡាករ​បាល់ទាត់​គ្រូបង្រៀន​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន ជាមួយ​ក្រុមកីឡា​ក​របាល់ទាត់​ទាហាន​ឈុតខ្មៅ​ថៃ​លេខ ៥៤៧ ការពារ​ព្រំដែន ខេត្ត​ចាន់​ថ​បុរី ព្រះរាជាណាចក្រ​ថៃ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង សាមគ្គីភាព មិត្តភាពរ​អោយ​កាន់តែ​រឹមាំ​បន្ថែម​ទៀត ។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ការប្រកួត​បាលទាត់​នេះ​គឺ​ធ្វើឡើង​ជា​លក្ខណៈ​មិត្តភាព ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​នូវ​បទពិសោធន៍ រវាង​គ្រូបង្រៀន​ខេត្ត​ប៉ៃលិន និង​កងកម្លាំងប្រដាប់អាវុធ​ថៃ ក៍​ដូចជា​ការផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ដើម្បី​មិត្តភាព ភាតរភាព សន្តិភាព និង​កិច្ចសហការ​ល្អ​គ្រប់ពេលវេលា ។

​ក្រោយ​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​រួចមក ជា​លទ្ធផល​ក្នុង​តង់​ទី​១ ក្រុម​កីឡាករ​គ្រូបង្រៀន​ខេត្ត​ប៉ៃលិន ស៊ុត​បញ្ចូល​ទី​នាំមុខ​ក្រុមកីឡា​ថៃ បាន ៥ ទល់ នឹង​៤​គ្រាប់ ហើយ​ចូល​តង់​ទី​២ ក្រុម​កីឡាករ​បាល់ទាត់​ទាហាន​ឈុតខ្មៅ បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​បន្ថែមទៀត រហូតដល់​ចប់​ការប្រកួត​ក្រុម​កីឡាករ​ទាហាន​ឈុតខ្មៅ​ថៃ​បាន​នាំមុខ​កីឡាករ​គ្រូបង្រៀន​ខេត្ត​ប៉ៃលិន ចំនួន​២​គ្រាប់​វិញ ។​

​ដូច្នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ក្រុម​កីឡាករ​គ្រូបង្រៀន​ខេត្ត​ប៉ៃលិន ចាញ់​ក្រុម​កីឡាករ​ទាហាន​ឈុតខ្មៅ​ថៃ​ចំនួន ២​គ្រាប់ គឺ ថៃ ៧ ខែ្មរ ៥  ៕
​អត្ថបទ ទូច សុខន​

 

 

IMG-20160826-WA0040 IMG-20160826-WA0037 IMG-20160826-WA0036

Filed in: កីឡា, ព័ត៌មានជាតិ