សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង អំពាវនាវ​សូមឲ្យ​អាជីវករ​ទាំងអស់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ទៅ​យក​សំណាក​ជាបន្ទាន់ បើ​អាជីវ ក​រណា គេចវេស​ទៅយក​សំណាក មិន​ឲ្យចូល លក់​ឡើយ​ក្រោយ​បើក​ផ្សារ​ឡើងវិញ

​លោក ឃួ​ង ស្រេង អំពាវនាវ​សូមឲ្យ​អាជីវករ​ទាំងអស់​នៅ​ផ្សារ​អូរ​ឬ​ស្សី​ទៅ​យក​សំណាក​ជាបន្ទាន់ បើ​អាជីវ ក​រណា គេចវេស​ទៅយក​សំណាក មិន​ឲ្យចូល លក់​ឡើយ​ក្រោយ​បើក​ផ្សារ​ឡើងវិញ

ភ្នំពេញ​៖ លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ សូមឲ្យ​អាជីវករ​ទាំងអស់ ដែល​លក់ដូរ នៅក្នុង​ផ្សារ​អូរ​ឬ​ស្សី សូម​មេត្ដា​ទៅ​យក​សំណាក​ជាបន្ទាន់ ក្រោយ​រកឃើញ​អាជីវករ និង​សន្ដិសុខ នៅក្នុង​ផ្សារ មានកូ​វីដ​-១៩​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ទៀតថា ពេល​ផ្សារ​អូរ​ឬ​ស្សី​បើក​ឡើង​វិញ ក្រោយ​បាន​បិទ​រយៈពេល​១៤​ថ្ងៃ អាជីវករ​ណា ដែល​មិន​មាន​លិខិត បញ្ជាក់​អំពី​ការ​សំណាក​នោះ ប្រធាន​គណៈកម្មាធិការ​ផ្សារ នឹង​មិន​ឲ្យ​អាជីវករ​នោះ ចូល​លក់​ក្នុង​ផ្សារ​នោះ​ឡើយ​។​

​លោក ម៉េត មាស​ភក្ដី បានឲ្យដឹងថា ការឲ្យ​អាជីវករ​ទៅ​ពិនិត្យ​សំណា​កនេះ មិនមែន​ជា​ការបង្ខិតបង្ខំ ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​នោះឡើយ ប៉ុន្ដែ​ពាក់ព័ន្ធ​នឹង​បញ្ហា សុខភាព​ចំបង​របស់​បងប្អូន ដើម្បី​ឲ្យដឹង​ច្បាស់​ថា អាជីវករ​ណា មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ និង​អាជីវករ​ណា មិន​មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ និង​សន្តិសុខ​នៅ​ផ្សារ​អូរ​ឬ​ស្សី ចំនួន​១៦​នាក់ ក្នុងនោះ មាន​អាជីវករ​១២​នាក់ និង​សន្តិសុខ​៤​នាក់ ត្រូវបាន​រកឃើញ​ឆ្លង​កូ​វីដជា​បន្តបន្ទាប់ ហេតុដូច្នេះ ហើយ​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​បង​ប្អូន អាជីវករ​ទាំងអស់​នៅក្នុង​ផ្សារ​អូរ​ឬ​ស្សី ទៅ​យក​សំណាក​ជាបន្ទាន់ ហើយ​នឹង​ប្រើ​ផ្លូវច្បាប់​បើសិន​នៅ​បន្ត​គេចវេស មិន​ព្រម​ទៅ​យក​សំណាក​។​

​ក្រោយ​មាន​ករណី​នេះ​ភ្លាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ ប្រយោល​ជាមួយ​អាជីវករ និង​សន្តិសុខ​ដែល​កើត​ជំងឺ​កូវី​ដ​១៩​ទាំងនោះ សូម​ទៅ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩ នៅ​វិទ្យាល័យ​បាក់​ទូក​។​

​ក្រោយ​មាន​ការអំពាវនាវ​របស់​អភិបាល​រាជធា​នី​ភ្នំពេញ គេ​សង្កេតឃើញថា មាន​អ្នក​ប៉ះពាល់​ទាំង​ផ្ទាល់ និង​ប្រយោល​បាន​ទៅយក​សំណាក ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ក៏​មាន​អ្នកខ្លះ​ទៀត​ដែល​ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ មិន​បាន​ទៅយក​សំណាក​នោះទេ​។ ជាមួយនឹង​បញ្ហា​នេះ អាជ្ញាធរ​បាន​ព្រមាន​ប្រើ​ផ្លូវច្បាប់ ចំពោះ​អ្នក​គេចវេស ទាំងនោះ បើ​នៅ​តែ​មិន​ព្រម​ទៅ​យក​សំណាក នៅពេល​ដែល​ខ្លួន​បានដឹងថា ធ្លាប់​មាន​ការប៉ះពាល់​ជាមួយ​អ្នក​កើតកូ​វីដ​កន្លងមកនោះ​។​

​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ទាំងឡាយ ដែល​បាន​ឃើញ​ឈ្មោះ​អ្នក​កើតកូ​វីដ នៅ​ផ្សារ​អូរ​ឬ​ស្សី សូម​ទៅ​យក​សំណាក​ជាបន្ទាន់ ដើម្បី​ស្វែងរក​កូវី​ដ​១៩ ហើយ​បើ​មិន​ព្រម និង​បន្ត​គេចវេស​ទៀត​នោះ អាជ្ញាធរ​នឹង​ប្រើ​វិធានការ​តាមច្បាប់ នៅពេល​រកឃើញថា បុគ្គល​ទាំងនោះ​បាន​ឆ្លងកូវី​ដ ដោយសារ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​មុនៗ​។​

​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ថា ៖ រហូតមកដល់​ថ្ងៃនេះ ពោល​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ មាន​បងប្អូន​អាជីវករ (១២​នាក់​) និង​សន្តិសុខ (៤​នាក់​) សរុប​ចំនួន​១៦​នាក់​ហើយ ដែល​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩​។ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ទាំងអស់ នៅក្នុង​ផ្សារ​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​បាក់​ទូក ប៉ុន្តែ​ពួកគាត់​ខ្លះ​មិន​បាន​ទៅ​យក​នោះ​ទេ​។ ដូច្នេះ​សូមឲ្យ​បងប្អូន​របស់​យើង អញ្ជើញ​ទៅ​យក​សំណាក ជាបន្ទាន់ ដើម្បី​ស្វែងរក​កូវី​ដ​១៩ ចៀសវាង​ការប្រើ​វិធានការ​តាម​ច្បាប់ ។

​សូមបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា ប្រសិនបើ​មាន​រោគសញ្ញា ឬ​មាន​បញ្ហា​ចម្ងល់​ផ្សេងៗ អាច​ទាក់ទង​ទៅ​លេខ Hotline និង​លេខ​ទូរស័ព្ទ ៣​ប្រព័ន្ធ​ទៀត រួមមាន​៖ *​ទី​១៖ Hotline 1299 *​ទី​២៖ 098 379 777 *​ទី​៣៖ 077 856 966 *​ទី​៤៖ 099 429 040 *​ប្រជាពលរដ្ឋ ក៏​អាច​ទាក់ទង​តាមរយៈ Facebook របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ បានសម្រេច​ផ្អាក​ការ​ចេញ​ចូល​ផ្សារ​អូរឫស្សី​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ​។ ការផ្អាក​នេះ ធ្វើឡើង​បន្ទាប់ពី​រកឃើញ​អាជីវករ អនុប្រធាន​ផ្សារ និង​សន្តិសុខ​សរុប ៦​នាក់ បាន​កើត​ជំងឺ​កូវី​ដ​-១៩​។ បើ​តាម​សេចក្តី​ជូន ដំណឹង បានបញ្ជាក់​ថា ការផ្អាក​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១​។ សេចក្តីជូនដំណឹង​បាន​បន្ថែមថា ការផ្អាក​នេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេ​រោគកូ​វីដ​១៩ ទៅ​ដល់​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ចេញ​ចូល​ផ្សារ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​អំឡុង​នៃ​ការ ផ្អាក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​រ៉ាប់រង​លើ​ការងារ​សន្តិសុខ និង​សុវត្ថិភាព ចំពោះ​សម្ភារៈ និង​ឥ​វ៉ាន់​គ្រប់​ប្រភេទ​របស់​អាជីវករ​ដែល​បាន​រក្សា​ក្នុង​តូប​នីមួយៗ​មិន​ឱ្យ​បាត់បង់ ឬ​តម្រូវឱ្យ​បង់​ថ្លៃ​ណាមួយ​នោះ​ឡើយ​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បន្ទាប់​ផ្អាក​ការ​ចេញ​ចូល​ផ្សារ ទៅ លោក​ក៏​បាន​ចាត់ចែង​ឱ្យ​លាង និង​បាញ់ថ្នាំ​នៅក្នុង​ផ្សារ​នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ