សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង ផ្ដល់​ថេ​ប្លេត​៦៨​គ្រឿង (​កុំព្យូទ័រ​)​ជូន​ក្រុមគ្រូពេទ្យ ដើម្បី​យក​ទៅ​ប្រើប្រាស់ លើ​ការ បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩

ឯកឧត្ដម ឃួ​ង ស្រេង ផ្ដល់​ថេ​ប្លេត​៦៨​គ្រឿង (​កុំព្យូទ័រ​)​ជូន​ក្រុមគ្រូពេទ្យ ដើម្បី​យក​ទៅ​ប្រើប្រាស់ លើ​ការ បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩

ភ្នំពេញ​៖ ឧបករណ៍​ថេ​ប្លេត​ដែល​ជា​ឧបករណ៍​សម្រា​ប់​បម្រើកា​រងារ​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ចំនួន ៦៨​គ្រឿង​ត្រូវបាន ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ ជូន​ដល់​ក្រុមគ្រូពេទ្យ​សម្រាប់​បម្រើ​ការងា​រលើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ ថេ​ប្លេត (​កុំព្យូទ័រ​) ៦៨​គ្រឿង ដែល​ប្រគល់​ជូន​ក្រុម​គ្រូពេទ្យ​គឺ​សម្រាប់​បម្រើ​ការងារ​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាំង​៣៤​កន្លែង​ទូទាំង​រាជធានី​ភ្នំពេញ​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល​ក៏​បាន​បញ្ជាក​ផង​ដែរ​ថា ៖​ថេ​ប្លេត​៦៨​គ្រឿង​នេះ គឺ​ប្រគល់ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​១៤ គ្រឿង ក្រុមគ្រូពេទ្យ​ស្ម័គ្រ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៤​គ្រឿង និង​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​៤០ គ្រឿង​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​បង្ការ ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ នេះ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ដោយ​បាន​ប្រគល់​ម៉ាស អា​កុល ជែល ម៉ាស៊ីន​វាស់​កំដៅ ស្បៀងអាហារ ជូន​ទៅ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្សារ​ទាំង​២៥ នៅក្នុង​រាជធានី ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ជាមួយ​និង​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ទាំង​១៤​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា ពិសេស​គឺ​ការអនុវត្ត​អោយបាន​វិធានការ​៣​កុំ​នឹង​៣​ការពារ​៕

Filed in: ព័ត៌មានជាតិ