សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ដាក់ លេខ​ទូរស័ព្ទ​Hotline ១២៩៩ និង​លេខ​៣​ខ្សែ ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ចម្ងល់​សួរ​រឿង​ការអនុវត្ត​បំរាម​គោចរ​ផ្អាក​ការធ្វើដំណើរ​ពេលយប់​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ដាក់ លេខ​ទូរស័ព្ទ​Hotline ១២៩៩ និង​លេខ​៣​ខ្សែ ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ចម្ងល់​សួរ​រឿង​ការអនុវត្ត​បំរាម​គោចរ​ផ្អាក​ការធ្វើដំណើរ​ពេលយប់​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ នូវ​បំរាម​គោចរ ដែល​ផ្អាក​ការធ្វើដំណើរ​ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្ដិការណ៍​សហគម​ន៍​២០​កុម្ភៈ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ហាញ​នូវ​ការងឿងឆ្ងល់​ជាមួយ​ច្រើន ជុំវិញ​ការអនុវត្ត​នេះ​។​

​ដើម្បីឲ្យអ​ស់​មន្ទិលសង្ស័​យ និង​ងាយស្រួល​ក្នុង​ការបកស្រាយ​ចម្ងល់​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ Hotline និង​លេខ​៣​ប្រព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់ទំនង​សួរ​សំណួរ​បន្ថែម នៅពេល​មាន​ចម្ងល់​ណាមួយ ជុំវិញ​ការអនុវត្ត​នូវ​បំរាម​គោចរ​ដែល​បាន​ដាក់​ចេញ​នេះ​។​

​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១​នេះ លេខ​ទូរស័ព្ទ ដើម្បី​ប្រជាពលរដ្ឋ​សាកសួរ​នូវ​ចម្ងល់​ផ្សេងៗ​រួមមាន​៖
*​ទី​១៖ Hotline 1299
*​ទី​២៖ 098 379 777
*​ទី​៣៖ 077 856 966
*​ទី​៤៖ 099 429 040
​បើ​តាម​លោក ម៉េត មាស​ភក្ដី ក្រៅ​ពី​លេខ​ទូរស័ព្ទ​ខាងលើនេះ ប្រជាពលរដ្ឋ​ក៏​អាច​ឆាត​ចូល​ទំព័រ Facebook ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផង​ដែរ ហើយ​មន្ដ្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​។​

​សូមបញ្ជាក់​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួម​ទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នា​ពេលយប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​។ តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថា «​ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១»​។​

​បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កង កម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដកហូត​មធ្យោបាយ​អ្នក​ដែល​បន្ដ​ធ្វើ​ដំណើរ​ដោយ​មិន ចាំបាច់ បំពាន​នឹង​បំរាម​ដែល​បាន​ដាក់ចេញ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​៕ សំរិត​

Filed in: ព័ត៌មានជាតិ