សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នៅ​យប់​ថ្ងៃទី​១​មេសា​នេះ​ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ខណ្ឌ​ទាំង​១៤​ពិសេស​ខណ្ឌ​៥ កណ្ដាល​ក្រុង​ហាក់​មាន​ភាពស្ងប់ស្ងាត់​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​យប់​

​នៅ​យប់​ថ្ងៃទី​១​មេសា​នេះ​ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ខណ្ឌ​ទាំង​១៤​ពិសេស​ខណ្ឌ​៥ កណ្ដាល​ក្រុង​ហាក់​មាន​ភាពស្ងប់ស្ងាត់​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​យប់​

​ភ្នំពេញ​៖. នៅ​យប់​ថ្ងៃទី​១​មេសា​នេះ​ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទាំង​១៤​ពិ សេស​ខណ្ឌ​៥​កណ្ដាល​ក្រុង​ហាក់​មាន​ភាពស្ងប់ស្ងាត់​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​យប់​ក្រោយ​ទទួលបាន​ការណែនាំ​ផ្សព្វផ្សាយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​របស់​គណះបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​គណះបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ទាំង​១៤​រួច​មក​បងប្អូន​វិល​ចូល​លំនៅដ្ឋាន​បន្តបន្ទាប់​។​

​ជាក់ស្ដែង​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ​ដោយ​មាន​សេចក្ដីសម្រេច​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យប់​ថ្ងៃ​ទី ០១​មេសា​២០២១ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​ផ្សព្វផ្សាយ សេចក្ដីសម្រេច​ស្តីពី ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ហាម​ធ្វើរ​ចរាថ​រណីរ​ចាប់ពី​ម៉ង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ​រយះពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូវី​ដ​១៩ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​រីឯ​នៅ​ខណ្ឌចំការមន​ឯណេះ​វិញ​លោ​ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំកា​មន​បាន​ដឹកនាំ​កម្លាំងចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​ផ្សព្វផ្សាយ សេចក្ដីសម្រេច​ស្តីពី ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូវី​ដ​១៩ នៅ​តំបន់​អគារ​ព្រីសហ៌​ជាប់​មាត់​ទន្លេ​បាសាក់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន​។​

​ចំណែកឯ​លោក​ឯក ឃុន ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​កម្លាំងចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​ផ្សព្វផ្សាយ សេចក្ដីសម្រេច​ស្តីពី ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូវី​ដ​១៩ នៅ​នៅ​ផ្សារ​ដើម​គរ​ក្នុង​ភូមិសាស្ត្រ​ទួល​គោក​ផងដែរ​។​ក្នុងនោះ​ខណ្ឌ​១១​ទៀត​ក៏​អនុវត្ត​ដូចគ្នា​ព្រម​គ្នា​ទៀតផង​៕

Filed in: ព័ត៌មានជាតិ