សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង​៖ ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ដ ពង្រឹង​លើ​វិធានការ​៣​កុំ​និង​៣​ការពារ ដើម្បី​បង្កា ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

ឯកឧត្ដម ឃួ​ង ស្រេង​៖ ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ដ ពង្រឹង​លើ​វិធានការ​៣​កុំ​និង​៣​ការពារ ដើម្បី​បង្កា ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

ភ្នំពេញ​៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ ដាក់ចេញ នូវ​វិធានការ​ថ្មី ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដោយ គិត ចាប់តាំងពី ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ​២០២១ ដោយ​ការអនុវត្ត នូវ​វិធានការ​រដ្ឋបាល ជា​បណ្ដោះអាសន្ន ដូច​ជា​ការ បិទ ហាង ហូបចុក​ភោជនីយដ្ឋាន និង​ការបិទ​ការធ្វើ ចរាច​រណ៍ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង ៥​ភ្លឺ ជាដើម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូវី​ដ​-១៩ នៅក្នុង រាជធានី ភ្នំពេញ ។​

​ក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​ខុន​ហ្វើ​រិន ឯកឧត្ដម ឃួ​ង ស្រេង បានធ្វើ ការណែនាំ អោយ អាជ្ញាធរ ខណ្ឌ​ទាំង​១៤ ដូច​ជា​កម្លាំង សមត្ថកិច្ច​ត្រូវ​ចុះ​ល្បាត​ជា​ប្រចាំ​នៅតាម មូលដ្ឋាន របស់ខ្លួន ដើម្បី ពង្រឹង នូវ វិធានការ ទប់ស្កាត់ នៅ ជំងឺ​-១៩ ទៅតាម វិធានការ​របស់ ក្រសួង​សុខាភិបាល ពិសេស អនុវត្ត​វិធានការ ៣ កុំ និង​៣​ការពារ ដោយ​តម្រូវ ឲ្យ​ពួកគាត់ ពាក់ ម៉ាស និង គម្លាត​រក្សា​សុវត្ថិភាព​នៅតាម ទីសាធារណៈ ដើម្បី បង្ការ និង ទប់ស្កាត់ អោយបាន​នូវ​ជំងឺ​កូវី​ដ -១៩​នេះ ។​

​ការណែនាំ​បែប​នេះ​របស់ ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ខែ​មេសា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រាជធានី ភ្នំពេញ តាមរយៈ វីដេអូ​ខុន​ហ្វើ​រិន (video confere nce ) នៅ​សាលា រាជធានី ភ្នំពេញ ដើម្បី ពង្រឹង លើ បញ្ហា សន្តិសុខ ការបង្ការ ទប់ស្កាត់ នូវ ការរីក​រាលដាល​នៃ ជំងឺ​កូវី​ដ ១៩ និង ការពង្រឹង ការងារ​នៅតាម មណ្ឌល​ចត្តា​ឡីស័​កនា​នា នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ រដ្ឋបាល រាជធានី ភ្នំពេញ បានឱ្យដឹងថាៈ ក្នុង កិច្ចប្រជុំ នោះ​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ ណែនាំ ទៅដល់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​កម្លាំង មាន សមត្ថកិច្ច មន្ទីរ ពាក់ព័ន្ធ ទាំងអស់ ត្រូវ​ចុះ​ពិនិត្យមើល ស្ថានភាព ជាក់ស្តែង នៅតាម មណ្ឌល​ចត្តា​ឡីស័​កនា​នា នៅ ទូទាំង រាជធានី ភ្នំពេញ ដោយ លោក អភិបាល​បាន​ណែនាំ​ឲ្យ លោក មេភូមិ ចៅសង្កាត់ អភិបាលខណ្ឌ ចុះ ពិនិត្យ​មើ ល​ស្ថានភាព​ជីវភាព​បងប្អូន ប្រជាពលរដ្ឋ ដែល បាន នឹង កំពុង​ធ្វើ​ចត្តា​ឡី​ស័កថា តើ ពួកគាត់ មានការ ខ្វះខាត ឬ តម្រូវការ អ្វី ។ ក្នុងនាម អាជ្ញាធរ ត្រូវ ជួយ ដោះស្រាយ ជូន ពួកគាត់ ភ្លាមៗ ដើម្បី ធានាថា ពួកគាត់ មិនមាន បញ្ហា ខ្វះខាត​ក្នុង​ជីវភាព ក្នុងអំឡុងពេល នៃ​ការធ្វើ ចត្តា​ឡីស័​ក​នោះ​ទេ ។​

​ក្នុងឱកាស នៃ កិច្ចប្រជុំ នោះដែរ លោក ឃួ​ង ស្រេង ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ និង កម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ ពិនិត្យ និង តាមដាន មើល ទីតាំង ដែល បាន បិទ​បណ្ដោះអាសន្ន ដូចជា​ហាង​អ៊ីនធឺណិត កាហ្វេ ក្លិប ហាត់ប្រាណ ក្លិប ម៉ាស្សា ខារ៉ាអូខេ និង​ខេ​ធី វី​ជាដើម ដើម្បី ធ្វើយ៉ាងណា កុំឲ្យ​តាំង ពី​នេះ​លួច​បើក​ខុស​ពី ការណែនាំ របស់​សាលា​រាជធានី ភ្នំពេញ ក្នុងន័យ ចូលរួម ទប់ស្កាត់ នូវ ជំងឺ​កូវី​ដ​-១៩ ដោយសារតែ ទីតាំង ទាំង ប៉ុន្មាន ខាងលើនេះ គឺជា ទីតាំង ដែលមាន ហានិភ័យ ខ្ពស់ នៃ ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​យើង ត្រូវតែ​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ៕

 

Filed in: ព័ត៌មានជាតិ