សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ទទួលស្គាល់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ចូលរួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​

លោក ឃួ​ង ស្រេង ទទួលស្គាល់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ  សុំ​ចូលរួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ទទួលស្គាល់ អតីត​មន្ដ្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ដែល​មាន​តួនាទី​ជា​ជំនួយការ លោក សម រង្ស៉ី​, លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា​, លោក យឹម សុវណ្ណ ព្រមទាំង​ជា​អតីត​ប្រធាន​រដ្ឋបាល​ខុទ្ទកាល័យ លោក សម រង្ស៉ី បូករួម​ជាមួយ មនុស្ស​ចំនួន ២​នាក់​ទៀត ជា​អតីត​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​សុំ​ចូលរួម ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​គណកម្មាធិការ​កណ្ដាល​គណ​ប​ក្រ​ប្រជាជន​កម្ពុជា និង​ជា​អុន​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ជនកម្ពុជា​ថ្មី​ទាំង​ប៉ុន្មាន​រូប​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​នា​រសៀល​ថ្ងៃ​ទី​៣១. មីនា ឆ្នាំ​២០២១ ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ អតីត​មន្ដ្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៣​នាក់​នោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ឃាន វិសេស អាយុ​៣២​ឆ្នាំ ដែល​កាល​នៅ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ជា ជំនួយការ​លោក សម រង្ស៉ី​, លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា​, លោក យឹម សុវណ្ណ ព្រមទាំង​ជា​អតីត​ប្រធាន​រដ្ឋបាល​ខុទ្ទកាល័យ លោក សម រង្ស៉ី​។ ទី​២៖ ឈ្មោះ សៅ ឧសភា អាយុ​២៧​ឆ្នាំ អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​យុវជន​ស្រុក​ព្រៃនប់ ។ ទី​៣៖ ឈ្មោះ យូ ច័ន្ទ​ធានី អាយុ​២៧​ឆ្នាំ អតីត​យុវជន​គណបក្ស​គណបក្ស និង​ជា​អតីត​សមាជិក​ក្រុម​ហ្វេ​សប៊ុក សម រង្ស៊ី​។​

​លោក​បញ្ជាក់​ផង​ដែរ​ថា ៖​ការ​ដែរ​បងប្អូន​ស្ម័គ្រចិត្ត​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​បងប្អូន​គិត​បាន​ត្រឹមត្រូវ​ហើយ ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​ការកាប់សម្លាប់​នោះទេ គឺ​បាន​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​មួយ​នេះ ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន រហូត​ដល់​សព្វថ្ងៃនេះ​ថែម​ទៀត​។

​លោក​ឃួង ស្រេង បាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ស្នូល ក្នុង​ការបង្រួបបង្រួម​ជាតិ ស្វែងរក​សន្តិភាព ហើយ​អ្វីៗ​ដែល​មាន​នៅ​សព្វថ្ងៃនេះ គឺជា​សមិទ្ឋិផល នៃ​មរតក​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​កើតឡើង ដោយ​ការខិតខំ​ប្រឹងប្រែង របស់​ឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាងនេះទៅទៀត ខណៈ​ប្រទេសជាតិ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយ​ជម្ងឺ​កូវី​ដ​-១៩​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ ដើម្បី​ទិញ​យក​វ៉ាក់សាំង​មកចាក់​ការពារ​ជំងឺ​-១៩​ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ​ដែ​តលោក​ឃួង ស្រេង​បាន​មានប្រសាសន៍ថា​៖ សម្រាប់​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភះ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រួចហើយ នូវ​អង្ករ​ប្រមាណ​១០​ម៉ឺន​តោន ដើម្បី​ទុក​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​និង ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភះ​នេះ ៕

Filed in: ព័ត៌មានជាតិ