សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា​៖ ឡ​ដុត​សម្រាប់​បូជាសព អ្នកជំងឺ កូវី​ដ​-១៩ បញ្ជា​ទិញ​ពី បរទេស​រួចរាល់ នឹង​មកដល់​ឆាប់ៗ នេះ​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា​៖ ឡ​ដុត​សម្រាប់​បូជាសព អ្នកជំងឺ កូវី​ដ​-១៩ បញ្ជា​ទិញ​ពី បរទេស​រួចរាល់ នឹង​មកដល់​ឆាប់ៗ នេះ​

ភ្នំពេញ ៖ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ រដ្ឋបាល រាជធានី ភ្នំពេញ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ​ថា ដោយសារ​នេះ​ជា ការងារ អាទិភាព យើង កំពុង​សម្រុក​រៀបចំ និង​ជំរុញ​ឱ្យបាន​រួចរាល់ យ៉ាង​លឿន​បំផុត​និង​បាន​រៀបចំ​ប្លង់​សាងសង់ រៀបចំ ទីតាំង​រួចរាល់ និង​បច្ចុប្បន្ន​កំពុង​ត​បណ្តាញ​អគ្គិសនី ។​

​លោក​បន្តថា រី​ឯ​សំភារៈ បច្ចេកទេស គ្រឿង ម៉ាស៊ីន​( ឡ ដុត ) បាន​បញ្ជា​ទិញ ពី​បរទេស​រួចរាល់ នឹង​មក ដល់​ឆាប់ៗ នេះហើយ ប៉ុន្តែ​បើ​ទោះបីជា​កិច្ចការ​នេះ ជា អ្វី​ដែល​យើង​បានគ្រោង និង​រៀបចំ​ទុក ដើម្បី បង្ការ ហានិភ័យ​ណាមួយ​កើត​ឡើង​ក៏​ដោយ​ក៏​រហូត មក ដល់ បច្ចុប្បន្ននេះ គឺ​ករណី​អ្នកស្លាប់ ដោយសារ កូវី​ដ​-១៩ ក៏​កើត មាន​ជា​បន្តបន្ទាប់​រហូតដល់​១១ នាក់ ហើយ ។​

​លោក​ម៉េត មាស​ភក្តី បានបញ្ជាក់​ថា នេះ​ក៏​ជា​សារ ក្រើនរំលឹក បន្ថែមទៀត​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​សូម មានការ ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​អនុវត្ត ឱ្យបាន ខ្ជាប់ ខ្ជួន​នូវ​វិធាន​ទប់ស្កាត់​ការចម្លង ការរីក រាលដាល ជំងឺ​កូវី​ដ​-១៩ របស់​ក្រសួង​សុខាភិបាល​ក៏ដូចជា​៣​ការពារ​៣ កុំ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ។​

​លោក ម៉េត មាស​ភក្ដី បានឱ្យដឹង​ទៀត​ថា ផ្ទៃដី ប្រមាណ​១០ ហិកតា ស្ថិតក្នុង​ភូមិ​ជាំ ឃុំ តា​សាល ស្រុក ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ នឹង ក្លាយ​ជា​ទីតាំង​បូជាសព អ្នក ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល កំពុង​មមាញឹក​ឈូសឆាយ និង​សាងសង់ ។ ទីតាំង​មូលដ្ឋាន ក្នុង​ស្រុក​ឱ រ៉ាល់​ខេត្តកំពង់ស្ពឺ គឺមាន សុវត្ថិភាព និង​ជា ជម្រើស​ល្អ​ដោយសារ​ទីនោះ មិន ប៉ះពាល់ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ ។​

​លោក​បន្តថា បច្ចុប្បន្ន រដ្ឋបាល រាជធានី ភ្នំពេញ បាន រៀបចំ ផ្ទៃដី​ទំហំ ប្រមាណ​១០​ហិកតា និង ឡ ជាប ច្ឆា បច្ចេកទេស​ស្តង់ដា​ចំនួន​៦ ដោយ បាន និង កំពុង​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ផងដែរ ។​

​សូមបញ្ជាក់​ថា​៖ ការសម្រេច​ជ្រើសរើស​ទីតាំង​នេះ​ធ្វើ ឡើង​ក្រោយ​ទទួលបាន បទបញ្ជា​របស់​សម្ដេច ហ៊ុន សែន​មក​កាន់ ឯកឧត្ដម ឃួ ង ស្រេង អភិបាល រាជ ធា​នី​ភ្នំពេញ​កាលពី​ពេល​កន្លងមក ៕

Filed in: ព័ត៌មានជាតិ