ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារ ជួសជុល និង អ៊ុត កៅស៊ូ កំណាត់ ផ្លូវ ទាំង ២៩ ខ្សែ ដែល ទទួលរង ការខូចខាត ក្រោយ ជំនន់ ទឹកភ្លៀង នា រដូវវស្សា កន្លងមក បើទោះបីជំងឺកូវិដ- កំពុងរីករាលដាល ចូលសហគមន៏ក្ដី ហើយក៏ការងារអភិវឌ្ឍន៏នេះ មិនប៉ះពាល់ ដល់បុគ្គលិកកម្មកររបស់យើង នោះ ផងដែរ ។
រដ្ឋបាល រាជធានី ភ្នំពេញ ក្រោម ការដឹកនាំ របស់ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន និងកំពុង បន្តធ្វើ យ៉ាងសកម្ម ទៅតាម គម្រោងដែល បាន គ្រោងទុក ។ ដែល ក្នុងនេះ មាន ផ្លូវដែលត្រូវជួសជុលចំនួន ១៦ ខ្សែ បានធ្វើ ការជួលជុល និង អ៊ុត កៅស៊ូ ឡើងវិញ បញ្ចប់នៅត្រឹម ថ្ងៃ ២៨ មីនា ឆ្នាំ២០២១នេះផងដែរ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថារដ្ឋបាលរាជធានីភ្នំពេញក្រុមការងារជំនាញថ្ងៃនេះបានអ៊ុតកៅស៊ូផ្លូវជុំវិញរង្វង់មូលគួចកាណុង(ស្តាតចាស់)និងបានបន្តការអ៊ុតកៅស៊ូផ្លូវលេខ៤៧បន្តទៀតដោយចាប់ផ្តើមពីរង្វង់មូលស្ដាតចាស់រហូតមកដល់វត្តភ្នំក្នុងខណ្ឌដូនពេញហើយជាគម្រោងត្រូវបញ្ចប់នៅល្ងាចថ្ងៃ២៧មីនានេះផងដែរ។បន្តពីនេះក្រុមការងារនឹងបន្តទៅធ្វើការជួលជុលនិងអ៊ុតកៅស៊ូនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបន្តទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថាក្រោយជំនន់ទឹកភ្លៀងស្រកអស់ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានទទួលរងការខូចខាតក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការដឹកនាំផ្ទាល់ពីលោកឃួងស្រេងផ្លូវដែលខូចខាតទាំងអស់ត្រូវជួសជុលកែលំអរឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរក៏ដូចមន្ត្រីជំនាញបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ៕