សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​អភិបាលខេត្ត​ទូទាំង​ប្រទេស ផ្តល់​ការគាំទ្រ​សហការ​ជុំវិញ​ការអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​អ្នក​មិន​ពាក់​ម៉ាស​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​អភិបាលខេត្ត​ទូទាំង​ប្រទេស ផ្តល់​ការគាំទ្រ​សហការ​ជុំវិញ​ការអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​អ្នក​មិន​ពាក់​ម៉ាស​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​ត្រូវ​ផ្តល់​ការគាំទ្រ និង​គោលការណ៍​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​រួម​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។​

​ការណែនាំ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ បាន​ដាក់​ចេញ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត ។​

​បន្ថែម​ពីលើ​ប្រកាស​អន្តរក្រសួង​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​នូវ​ប្រកាស​របស់​ក្រសួង​មួយ​ទៀត​ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សម្តេច​ក្រឡាហោម បាន​បញ្ជាក់​នៅក្នុង​លិខិត​នេះ​ថា ក្នុង​ការចាត់ចែង​អនុវត្ត​ការងារ​ជាក់ស្តែង ប្រសិនបើ​មាន​ការជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវរាយការណ៍ជូន​ក្រសួង​សុខាភិបាល និង​ចម្លង​ជូន​ក្រសួងមហាផ្ទៃ ជាបន្ទាន់ ៕ សំរិត​

Filed in: ព័ត៌មានជាតិ