សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើទោះបី ជំងឺ​កូវី​ដ​- ១៩ កំពុង​រាតត្បាត​យ៉ាងណាក្តី​តែ​ការធ្វើ​ផ្លូវការ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន នៅតែ​បន្ត ព្រោះ​ជិត ដល់​រដូវវស្សា​ហើយ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើទោះបី ជំងឺ​កូវី​ដ​- ១៩ កំពុង​រាតត្បាត​យ៉ាងណាក្តី​តែ​ការធ្វើ​ផ្លូវការ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន នៅតែ​បន្ត ព្រោះ​ជិត ដល់​រដូវវស្សា​ហើយ​

​ភ្នំពេញ​៖ តំណាង​អភិបាល​រាជធានី​ភ្នំពេញ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជាក់​ឲ្យដឹង​នៅ​ថ្ងៃ​២២ មីនា ឆ្នាំ ២០២១​នេះ​ថា​៖ បើទោះបី ជម្ងឺ​កូវី​ដ​-១៩ បាននិងកំពុង​រាតត្បាត​ចូលក្នុង​សហគមន៍​ជា​ថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ យ៉ាង​ក្តី តែ​ការធ្វើ​ផ្លូវ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ធ្វើ​ព្រោះ​ថា រដូវវស្សា​ជិត​មក​ដល់​ហើយ ។​

​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បន្តថា​៖ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២២ មីនា ២០២១​នេះ ដោយ​អនុវត្ត​ទៅ​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​ធ្វើ​ស្ពាន ចំនួន​៧​កន្លែង នឹង​បុក​ស៊ី​ផាយ​នៅ​ចំណូ​ច​ណា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ នៅ​ប្រឡាយ​មេ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិនា​នេះ បាន​មានប្រសាសន៍ថា​៖ ដោយ​មាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ សាធារណការ និង ដឹកជញ្ជូន​រាជធានី ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​ចណ្ឌ​ពោធិ​សែន​ជយ័ បាន​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១ ដែល មាន​ទំហ៊ំ ៨​ម៉ែត្រ​និង​ជម្រៅ​២​ម៉ែត្រ ហើយ​ជា​លទ្ធផល​យើង​ស្តារ​បាន​៩០​ភាគរយ ។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្ហូរទឹក រំដោះ​ទឹក​ជន់​ពី​ផ្លូវជាតិ​លេខ​៣​ក្នុង ភូមិ សាស្ត្រ ខណ្ឌ​មាន​ជយ័​ទៅកាន់​បឹង​ជើងឯក​និង​បន្ត​ហូរ​ទៅកាន់​ស្ទឹង​ជ្រៅ ។ នៅពេល​គំរោងការ​នេះ បញ្ចប់​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវ​វក្សា​ខាងមុខ​នេះ​បាន​មួយកំរិត​ធំ​។​

​លោក​សាំ ពិសិដ្ឋ បាន​បន្តទៀតថា​៖ ក្នុងពេល​សាងសង់​ស្ពាន​៧​កន្លែង​នេះ​យើង​ត្រូវ​ដាក់លូ​ប្រអប់​បណ្តោះ​សិន ដោយសារ​តែ​យើង​បាន​កាត់ផ្តាច់​ផ្លូវ​មួយចំនួន​កាលពី​ជំនន់​ទឹក ភ្លៀង​នា​រដូវវស្សា​កន្លងមក​។ ចំណែក​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះ​យើង​ត្រូវ​បុក​ស៊ី​ផាយ​ដើម្បី​ទប់​ដី​កុំ​ឱ្យ​បាក់​ចូល​ប្រឡាយ​ផងដែរ​។​

​សូ​បមញ្ជាក់ថា​៖ ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យបាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់​ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន ៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្រប​តាម​ផ្លូវជាតិ​លេខ​៣​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ