សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ទទួល​ម៉ាស​ពី​សប្បុរសជន ៣០​ម៉ឺន​ម៉ាស ដើម្បី​ចូលរួម​ទប់ស្កាត់ ជំងឺ​កូ​វិដ​-១៩ កំពុង​រីក​រាលដាល​ចូល​សហគម​ន៏​

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ទទួល​ម៉ាស​ពី​សប្បុរសជន ៣០​ម៉ឺន​ម៉ាស ដើម្បី​ចូលរួម​ទប់ស្កាត់ ជំងឺ​កូ​វិដ​-១៩ កំពុង​រីក​រាលដាល​ចូល​សហគម​ន៏​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ទទួល​អំណោយ ពី​សប្បុរសជន ជា​ម៉ាស​ចំនួន​៣០​ម៉ឺន​ម៉ាស ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វិដ​-១៩​ម​កំពុង​រីក​រាលដាល ចូល​សហគម​ន៏ ។ ដើម្បី​រួមចំណែក​ក្នុង​ព្រឹត្ដការណ៏​សហគមន៏​២០​កុម្ភៈ ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​–១៩ ។

​ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​កើត ឆែ បាន​មានប្រសាសន៍​លើ​ឡើង​ថា នៅពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​ត្រូវការ​ម៉ាស​ជាច្រើន​ដើម្បី​ប្រគល់​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក ហើយ​ការទទួលបាន​ម៉ាស​ចំនួន​៣០​ម៉ឺន​ម៉ាស​នេះ ពិតជា​អាច​កាត់បន្ថយ​បាន​នូវ​ការខ្វះខាត​មួយចំនួន​ផងដែរ ។​

​ក្នុងឱកាស​នោះ លោក​កើត ឆែ ក៏​បាន​ថ្លែង​អំណរ គុណ ចំពោះ​សប្បុរជន ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​–១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

​សូមបញ្ជាក់​ថា​៖ ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​–១៩​ថ្មី ចំនួន​៧៣​នាក់​ទៀត និង​ជា​សះស្បើយ ១៧​នាក់ ។ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៧១​នាក់​(​ភ្នំពេញ​ចំនួន​២៨​នាក់ ខេត្ត​ព្រះសីហនុ ៣២​នាក់ កំពង់ធំ ៥​នាក់ កណ្ដាល ៣​នាក់ សៀមរាប ១​នាក់ ព្រៃវែង ១​នាក់ និង​ខេត្ត​កែប ចំនួន​១​នាក់​) អ្នកដំណើរ​ពី​បរទេស ០២​នាក់ ។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​សរុប​ចំនួន​១៧៥៣ នាក់ អ្នក​ជាសះស្បើយ​ចំនួន ៩៦៧ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន​៧៨១​នាក់​និង​មាន អ្នកស្លាប់​ចំនួន​០៤ នាក់​៕

Filed in: ព័ត៌មានជាតិ