សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​គូស​គំនួ​ស ចរាច​រណ៏ ​នៅលើ​ផ្លូវ​ដែល​បាន​អ៊ុក​កៅស៊ូ​រួច ជា​ច្រើន​ខ្សែ នៅ​ខណ្ឌ​ដូនពេញ

​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​គូស​គំនួ​ស ចរាច​រណ៏ ​នៅលើ​ផ្លូវ​ដែល​បាន​អ៊ុក​កៅស៊ូ​រួច ជា​ច្រើន​ខ្សែ នៅ​ខណ្ឌ​ដូនពេញ

ភ្នំពេញា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​បន្ដ​ការងារ គូស​គំនួ​ស​បញ្ជា ចរាច​រណ៏ នៅលើ​ផ្លូវ​ដែល​បាន​អ៊ុក​កៅស៊ូ​រួច​ជា​ច្រើន​ខ្សែ នៅ​ខណ្ឌ​ដូនពេញ ការងារ​នេះ មិន​ប៉ះពាល់ និង​ជំងឺ​កូ​វិដ​-១៩​នោះឡើយ​ជាក់ ស្ដែង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង យកចិត្តទុកដាក់​លើ​បញ្ហា​ការខូចខាត​ផ្លូវ​ដោយ​ទឹកជំនន់ ការកកស្ទះ​ចរាច​រណ៍ ការស្ទះ​ប្រព័ន្ធ​លូ និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណ​: នៅក្នុង​មូលដ្ឋាន​ទូទាំង ១៤​ខណ្ឌ​ក្នុង​រាជធានី ដើម្បី​កាត់បន្ថយ​ការកក់ស្ទះ​ចរាច​រណ៍ លើក​សោភ័ណភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត​និង​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩​ខែ មីនា ឆ្នាំ​២០២១ ខណៈ​ក្រុម​ការងារ នៃ​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កំពុង​បន្ត​សកម្មភាព អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និង​គំនូស​សំរាប់​ថ្មើរជើង នៅតាម​បណ្ដោយ ព្រះ​អង្គ​ឌួង ព្រះ​ស៊ី​សុ​វត្ដិ និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​ដែល​កំពុង​បន្ដ​អ៊ុន​កៅស៊ូ​នោះ
​នៅក្នុង​ខណ្ឌ​ដូនពេញ ពិសេស​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC​រួចរាល់​ហើយ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​. បានឱ្យដឹងថា ការ​អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និង​គំនូស​សំរាប់​ថ្មើរជើង​ខាងលើនេះ ធ្វើឡើង​ទៅ​តាម​ការណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវ​ធ្វើ​សកម្មភាព​ទៅ​លើ​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC​រួច ក្រោយ​ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ថា​៖ នៅក្នុង​រាជធានី​ភ្នំពេញ កំណាត់ ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​មាន​ចំនួន​២៩​ខ្សែ ហើយ​ក្នុង​ចំនួន​នេះ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន​ចំនួន​១៦​ខ្សែ ។ គិត​មកដល់ពេលនេះ ផ្លូវ​ទាំង​១៦​ខ្សែ​នេះ ក្រុម​ការងារ​បាន​ជួសជុល​និង​អ៊ុត​កៅស៊ូ​AC​បាន​ចំនួន​១១​ខ្សែ​ហើយ ហើយ​នៅពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និង​គំនូស​សំរាប់​ថ្មើរជើង ទៅ​លើ​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ AC រួចរាល់​ហើយ​នេះ​។ ការងារ​នេះ​ធ្វើឡើង​ដើម្បី​ជា​ប្រយោជន៍​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ ងាយស្រួល​មើល​និង​ឃើញ​ច្បាស់​អំពី​គំនូស​ចរាចរណ៍ សម្រាប់​ធ្វើ​ដំ ណើ​របាន​ងាយស្រួល ព្រមទាំង​អាច​បញ្ជៀ​ស​បាន​រាល់​គ្រោះថ្នាក់​ក្នុងពេលដែល​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ ព្រមទាំង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ