សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​ល​រាជធានី​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការជួសជុល​ថែទាំ​ស្តូប​ព្រះ​បរមរ​តនះ​កោដ នៅ​ខាងកើត​វិមានឯករាជ្យ​

​អភិបាល​ល​រាជធានី​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការជួសជុល​ថែទាំ​ស្តូប​ព្រះ​បរមរ​តនះ​កោដ នៅ​ខាងកើត​វិមានឯករាជ្យ​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៨​មិនា​នេះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ពាក់​ពន្ធ័ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលម្អរ​ស្តូប​ព្រះ​បរម​រតនះ​កោដ ដែល​ស្ថិត​នៅលើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ​ក្នុង​ខណ្ឌ​ចំកា​មន​ដែល​កំពុងតែ​ដំណើរការ​ជួស ជុ​ល​កែលម្អរ​ដែល​រហូត​មក​ដល់ពេលនេះ​បាន​ប្រមាណ​៩៥​ភាគរយ​ហើយ​នឹង​គ្រោង​ឲ្យិ រួចរាល់​នៅ​ចុង​ខែ​មិនា​នេះ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ​លោក​ឃួង ស្រេង បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ជូ​ស​ជុល​និង ថែទាំ​ស្តូប​ព្រះ​បរម​រតនះ​កោដ​នេះ​ឲ្យបាន​ជាប្រចាំ រួម​ទាំង​ការថែទាំ​សួនច្បារ​នៅ​ជុំវិញ​បរិ វេណ​នោះ​ផងដែរ​។​លោក​អភិបាល​បាន​ថ្លែងថា​៖​នេះ​ជា​ទីដ្ឋា​ន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​និង​ថែទាំ​ជាប់​ជាប្រចាំ ជា​ទីកន្លែង​ដែល​យើង​តែង​ប្រារព្វ ពិធី​ថ្វាយ​កុសល​ឧិ​ទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន័ព្រៈ​ក​រុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ ព្រះ​បរម​រតនះ​កោដ​ជា​រៀងរាល់ឆ្នាំ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែ​នាំឲ្យ​មាន​ការជួសជុ​ល​កែលម្អរ​ជា​ដំណាក់កាល​គឺ​មាន​ជួសជុល​ដំបូល​ពិ​ដាន​, លាប​ក្បាច់​ពណ៏ទឹក​មាស​ផ្នែក​ខាងលើប​រមរូប​,​ជួសជុល​ជើង ទម្ររ​ថ្ម​ម៉ាប និង​ថ្មភ្នំ រួម​ទាំង​ការថែទាំ​សួនច្បារ​,​រៀបចំ​ប្រពន្ធ័​បាញ់​ទឹក​ជាថ្មី​ឡើងវិញ​រួមទាំង​ការកាប់​ដើម​ក្ងោក​ចាស់ៗ​ដែល​ពុកផុយ​រួច​ដាំ​ជា​ថ្មី​ឡើងវិញ​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖​ទីតាំង​ស្តូប​ព្រ​ប​រម​រតនះ​កោដ រួម​ទាំង​សួនច្បារ​ជុំវិញ​ផង បាន​ក្លាយជា​ទី​រមណីយ៏ដ្ឋានដ៏​ស្រស់បំព្រង​ប្រកប​ដោយ​ខ្យល់អាកាសប​រិ​សុទ្ធនឹង​ពេញនិយម​សំរាប់​ភ្ញៀវទេសចរណ៏​ទៅ​លំហែ​រ​កំសាន្ត និង​ជាទី​ពេញនិយម​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ហាត់ប្រាណ​ដើម្បី​សុខភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ