សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ការងារ​អភិវឌ្ឍ​ន៏ មិន​ប៉ះពាល់​ជំងឺ​កូវិ​ដឡើយ ដោយ​អ៊ុត​កៅស៊ូ លើ​បណ្ដោយ ផ្លូវ​សម្ដេច​ប៉ាន​ពីក្រោយ​ព្រះបរមរាជវាំង ដល់​ផ្លូវ​ព្រះមុនីវង្ស

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ដ​ការងារ​អភិវឌ្ឍ​ន៏ មិន​ប៉ះពាល់​ជំងឺ​កូវិ​ដឡើយ ដោយ​អ៊ុត​កៅស៊ូ លើ​បណ្ដោយ ផ្លូវ​សម្ដេច​ប៉ាន​ពីក្រោយ​ព្រះបរមរាជវាំង ដល់​ផ្លូវ​ព្រះមុនីវង្ស

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អ៊ុត​កៅស៊ូ​AC កម្រាស់​០.៥ និង​លើ​កំណាត់​ផ្លូវ​សម្តេច​ប៉ាន សង្កាត់ បឹងរាំង ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដើម្បី​ដាក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ងាយស្រួល​ជាង​មុន និង​ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់បំព្រង​ថែម​ទៀត ការងារ​អភិវឌ្ឍ​ន៏​នេះ មិន​ប៉ះពាល់ ដោយ​ជំងឺ​កូ​វិដ​-១៩ ឡើយ ។​

​ការ​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​នេះ​ធ្វើឡើង​ក្រោយពី​ក្រុម​ការងារ​បាន​ជួសជុល​សំបុកមាន់ ធ្វើ​គ្រឹះ​រួចរាល់ ក្រោយ​ពី​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេលកន្លងមក​នោះ​ផង​ដែរ​។

​ក្នុង​រដូវប្រាំង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក ចិត្ត​ទុកដាក់​លើ​ការជួសជុល​ផ្លូវ ជង្ហុក​សំបុកមាន់ នៅតាម​បណ្ដា មហាវិថី​តូច ធំ មួយចំនួន​នៅក្នុង​មូលដ្ឋាន​ទាំង​១៤​ខណ្ឌ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​ដើម្បី​ជា​ការលើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែរ​។ សំរាប់​មូលដ្ឋាន​ខណ្ឌ​ដូន ពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំណើរកា​រ​អ៊ុត​កៅស៊ូ​ប្រភេទ​AC ចំនួន​១៦​ខ្សែ ដែល​រង​ការខូចខាត ជួយ​ជំនន់​ទឹកភ្លៀង ហើយ ដែល​ត្រូវ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ឡើង​​វិញ​។​

​ជាក់ស្ដែង​នៅ​ពេល​នេះ​ក្រុមការងារ នៃ​មន្ទីរ សាធារណៈការ​ក្រុង បាន​និង​កំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ​AC នៅលើ​បណ្តោយ​ផ្លូវ​សម្តេច​ប៉ាន មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ ពោល​គឺ​ចាប់ពី ក្រោយ​ព្រះបរមរាជវាំង​រហូត ដល់​ផ្លូវ​ព្រះមុនីវង្ស​(​ស្តុប​ផ្លូវភ្លោះ​អូរ​ប្ញ​ស្សី ) មាន​ទទឹង​ចន្លោះ​ពី​១១​មែត្រ​ទៅ​១៥​ម៉ែត្រ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ខុសគ្នា​។

​ដោយឡែក កៅស៊ូ​ដែល​ត្រូវ​អ៊ុត​ថ្មី​នេះ​មាន​កម្រាស់​៥​សង់ទីម៉ែត្រ​ទៅ​៦​សង់ទីម៉ែត្រ តាម​ស្ថានភាព​ផ្លូវ​មាន​ឡើង​មាន​ចុះ​។ ប៉ុន្តែ​ជា​ផែនការ​របស់​មន្ទីរ សាធារណការ​ក្រុង គឺ​ត្រូវ អ៊ុត​ឲ្យបាន​កម្រាស់​៥​សង់ទីម៉ែត្រ ។

​បើ​តាម​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណៈការ ក្រុង ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០២១ នេះ​ថា​៖ ការងារ​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​សម្តេច​ប៉ាន​នេះ​អាច​នឹង​រួចរាល់​នៅ​ថ្ងៃទី ២០​ទៅ​២១ មីនា​នេះ ដោយ​ក្រុម​ការងារ​បាន​ចាប់ផ្តើម​អ៊ុត​តាំងពី​ថ្ងៃ​ទី​១៧​ខែ​មីនា​មក​។

​សូមបញ្ជាក់​ថា​៖ គម្រោង ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ ប្រភេទ​AC កម្រាស់ ០.៥​សង់ទីម៉ែត្រ ជា​គម្រោង ថវិកា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​មួយ​គំ​ម្រិត​ទៀត​៕

Filed in: ព័ត៌មានជាតិ