សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធាន​នី​ភ្នំពេញ បន្ដ​ចាក់ អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៥​ឬ​ស្សី​កែវ ទោះបី​ស្ថិត​ក្នុង​ដំ​ ​ណាក់​កាល រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក្ដី

​រដ្ឋបាល​រាជធាន​នី​ភ្នំពេញ បន្ដ​ចាក់ អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៥​ឬ​ស្សី​កែវ ទោះបី​ស្ថិត​ក្នុង​ដំ​ ​ណាក់​កាល រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក្ដី

​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ឬ​ស្សី​កែវ បាន​ឈាន​ដល់ ការងារ​ចាក់ អ៊ុត ស៊ូ​២​ស្រទាប់​កម្រាស់ ៩​សង់ទីម៉ែត្រ​ចាប់ពី​ផ្លូវភ្លោះ មុខ​រោងចក្រ SKD ដល់ មុខ​យឿ ត្រី​ត្រង់ គីឡូម៉ែត្រ លេខ​៩ ក្នុង​ខណ្ឌប្ញស្សីកែវ​គ្រោង​បញ្ចប់នៅ ចុងខែ មីនា នេះ ។​

​នេះ​បើ​តាម មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យដឹង នៅ​ថ្ងៃ​ទី​១៦ មីនា​នេះ​ថា ៖ គម្រោង ជួសជុល កំណាត់ ផ្លូវជាតិ លេខ ៥ ដែល រង ការខូចខាត ដោយ ទឹកជំនន់ ទឹកភ្លៀង កន្លងមកនេះ រដ្ឋបាល រាជធានី ភ្នំពេញ បានធ្វើ ការជួសជុល ឡើងវិញ ជាមួយនិង ការពង្រីក ទទឹងផ្លូវ ជាតិ នេះ ផងដែរ ដែល គិត មកដល់ពេលនេះ ឈានដល់ ការងារ អ៊ុត កៅស៊ូ ហើយ ក្រោយពី បានធ្វើ គ្រឹះ និង ជួសជុល សំបុកមាន់ រួចរាល់ ហើយ ការងារ នេះ គ្រោង នឹង បញ្ចប់ ១០០ ភាគរយ នៅ ថ្ងៃទី ២៥ មិនា ខាងមុខនេះ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា រដ្ឋបាល រាជធានី ភ្នំពេញ ក្រោម ការដឹក នាំ​របស់ ឯកឧត្ដម ឃួ ង ស្រេង ជា​អភិបាល រាជធានី ភ្នំពេញ បើទោះបី ស្ថិតក្នុង ដំណាក់ កាល​ការរីក​រាលដាល​ជម្ងឺ កូវី​ដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ក្តី​តែ​រដ្ឋបាល រាជធានី​ភ្នំពេញ​ដៃ​ម្ខាង នៅតែ ធ្វើការ អភិវឌ្ឍ​ហើយ​ដៃ​ម្ខាង​ទៀត ប្រឹងប្រែង ទាំងយប់ ទាំង ថ្ងៃ ក្នុង ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ​កូវី​ដ​-១៩ ។ ជាក់​សម្រាប់​ពេល​នេះ ស្រប ពេលដែល រាជធានី ភ្នំពេញ កំពុង ប្រឈម និង ការរីក​រាលដាល ជំងឺ​កូវី​ដ​-១៩ តែ ក្រុមការងារ នៅ​តែ​ធ្វើ​ការជួសជុល​និង​ការពង្រីក ទទឹងផ្លូវ ជាតិ​លេខ ៥ ដែល ទទួលរង ការខូចខាត ដោយ ជំនន់ ទឹកភ្លៀង កន្លងមក ដោយ ចាប់ផ្តើម ពី រោងចក្រ SKD ដល់ មុខ យឿ ត្រី គីឡូម៉ែត្រ លេខ ៩ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ៖ ចំពោះ​ការងារ​ដែល ត្រូវ​អនុវត្ត​នោះ រួមមាន ក្រុមការងារ ជួសជុល គ្រឹះ នឹង អ៊ុត កៅស៊ូ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែង ២៧៦៥ ម៉ែត្រ ទទឹង ចន្លោះ ពី ១០ ម៉ែត្រ ទៅ ១៣ ម៉ែត្រ ។ ការងារ ពង្រីក​ចិញ្ជើម ២ ម៉ែត្រ កន្លះ សងខាង នឹង អ៊ុត កៅស៊ូ កម្រាស់ ៩ សង់​ទី ម៉ែត្រ ប្រវែង ១០៨៥ ម៉ែត្រ ទ ទឺង ៥ ម៉ែត្រ ដោយ ចាប់ផ្ដើម អ៊ុត កាលពី ថ្ងៃទី ១០ មីនា ហើយ គ្រោង បញ្ចប់ នៅ ថ្ងៃទី ២៥ មីនា ខាងមុខនេះ ។​

​បើតាម មន្ត្រី សាលាខណ្ឌ ឬ ស្សី កែវ ឲ្យ ដឹង ដែរ ថា ៖ ទីតាំង ដែល កំពុង ជួសជុល នេះ តែង ទទួលរង ការដក់ ទឹកភ្លៀង ជាប្រចាំ ទើប កាលពីពេល ថ្មីៗ នេះ អាជ្ញាធរ ខណ្ឌ បាន បើក មុខទឹក មួយកន្លែង ដើម្បី នាំ ទឹកភ្លៀង ដែល ដក់ លើផ្លូវ នេះ ហូរ ទៅ ទន្លេ តាម ប្រព័ន្ធ លូ មុខកាត់ ១ ម៉ែត្រ កន្លះ ប្រវែង ២៥០ ម៉ែត្រ ។​

​ក្នុងនាម ប្រជាពលរដ្ឋ ក្នុង ខណ្ឌ ឬ ស្សី កែវ បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ដល់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង ឯកឧត្ដម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ដែល​បាន​ធ្វើ​ការជួសជុល កែលម្អរ ផ្លូវ កំណាត់ ផ្លូវជាតិ ដែល រង ខូចខាត ដោយ ជំនន់ ទឹកភ្លៀង នាពេល កន្លងមក ដើម្បី ឲ្យ ប្រជាពលរដ្ឋ មាន ភាពងាយស្រួល ក្នុងការ ធ្វើដំណើរ ។​

​ចំពោះ​ការងារ​ជួសជុល​កែលម្អរ ផ្លូវ​នេះ នឹង បន្តធ្វើ នៅ គ្រប់ ទីតាំង ឬ ផ្លូវ ដែលមាន ការខូចខាត ក្រោយ ជំនន់ ទឹកភ្លៀង ដែល រដ្ឋបាល រាជធានី ភ្នំពេញ គ្រោង នឹងធ្វើ ការជួសជុល កែលម្អរ សរុប ២៩ ខ្សែ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ៕

Filed in: ព័ត៌មានជាតិ