សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ បញ្ជា​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤​ត្រូវ មើល ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ធ្វើ​ចត្តា​ឡី​ស័ក ឲ្យសោះ

​លោក ឃួ​ង ស្រេង​៖ បញ្ជា​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤​ត្រូវ មើល ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ធ្វើ​ចត្តា​ឡី​ស័ក ឲ្យសោះ

ភ្នំពេញ​៖ នៅរ​ល្ងាច​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ពី​ទីបញ្ជាការ​ស្រាល​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណះបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បានដាក់​បទ បញ្ជា​ដាច់ខាត​ឱ្យ អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅ​ក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេងៗ​ទៅ​ក្នុង​អគារ កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ សូម​ជម្រាប​មក​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បណ្តា​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក (Lockd own) ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នី​មួយៗ ដោយ​សហការ​ជាមួយ​ម្ចាស់​ទីតាំង រឺ​រដ្ឋបាល នៃ​អគារ​ត្រូវ Lockdown នី​មួយៗ ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ខាង​ក្នុង​អគារ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការផ្តល់​អាហារូបត្ថម្ភ និង​បញ្ហា​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​របស់​ពួកគាត់ ។​

​លោក​បាន​បន្ថែមថា​៖ ជាមួយគ្នានេះ លោក​-​លោកស្រី ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ ទប់ស្កាត់​ដាច់ខាត​កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅ​ក្នុង​អាហារ រឺ​សម្ភារៈ​ផ្សេងៗ​ទៅ​ក្នុង​អគារ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។ សូម​លោក​-​លោកស្រី អនុវត្ត​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ