សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ការងារ​អ៊ុត​កៅស៊ូ​AC​កំរាស់​៥​សង់ទីម៉ែត្រ ចាប់ពី​រមនីយ ដ្ឋា​ន​វត្តភ្នំ រហូត​ដល់​វិមានឯករាជ្យ​បាន​បញ្ចប់​ទាំងស្រុង បើទោះបីកូ​វីដ​-១៩ កំពុង​យាយី​ក្ដី​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ការងារ​អ៊ុត​កៅស៊ូ​AC​កំរាស់​៥​សង់ទីម៉ែត្រ ចាប់ពី​រមនីយ ដ្ឋា​ន​វត្តភ្នំ រហូត​ដល់​វិមានឯករាជ្យ​បាន​បញ្ចប់​ទាំងស្រុង បើទោះបីកូ​វីដ​-១៩ កំពុង​យាយី​ក្ដី​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ការ ងារ គម្រោង​ជួសជុល មហាវិថី​ព្រះ​នរោត្ដម​ដែល​ខូចខាត​ដោយ​ទឺកជំនន់ ចាប់ពី​រមនីយដ្ឋាន​វត្តភ្នំ រហូត​ដល់​វិមានឯករាជ្យ​បាន​អ៊ុត​កៅស៊ូ​AC​កំរាស់​៥​សង់ទីម៉ែត្រ បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទ​១១ មីនា ឆ្នាំ​២០២១ បើទោះបីកូ​វីដ​-១៩ កំពុង​យាយី​ក៏ដោយ​តែ​ការងារ​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដដែល​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖​កំណាត់​មហាវិថី​ព្រះ​នរោត្ដ​មចាប់​ពី​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ​រហូត​ដល់​វិមានឯករាជ្យ ក្រុម​ការងារ​បាន​ធ្វើកា​រ​ជួសជុល​សំបុកមាន់ ធ្វើ​គ្រឹះ​កាលពី​ពាក់កណ្តាល​ខែ​មករា​ឆ្នាំ​២០២១​និង​បាន​បញ្ចប់​ការជួសជុល​គ្រឹះ កាលពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ ២០២១ ។ ក្រុម​ការងារ​បាន​ចាប់ផ្ដើម​ធ្វើការ​អ៊ុត​កៅស៊ូ​AC កាលពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ហើយ​គិត​មកដល់​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០២១​នេះ​ការដ្ឋាន​ទាំងមូល បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​អ៊ុត​កៅស៊ូ​AC​កំរាស់​៥​សង់ទីម៉ែត្រ​ទទឹង ១៦​ម៉ែត្រ បណ្តោយ​ប្រវែង​២១៥០​ម៉ែត្រ ចាប់​ពី​រង្វង់​មូល​វត្តភ្នំ​ដល់​មាន​ឯករាជ្យ ។​

​មន្ត្រី​ដដែល ក៏​បាន​បញ្ជាក់​ផង​ដែរថាៈ នៅក្នុង​ខណ្ឌ​ដូនពេញ គម្រោង​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមកនេះ មាន​ចំនួន​១៦​ខ្សែ ។​ប៉ុន្តែ​មក​ដល់ពេលនេះ ក្រុម​ការងារ​បាន​ស្ថាបនា​រួចរាល់​ចំនួន ១១​ខ្សែ​ហើយ ពោល​គឺ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​នេះ​គឺជា​កំណាត់​ផ្លូវ​ទី​១១​របស់​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ​ឱ្យដឹងថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បើទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដៃ​ម្ខាង​នៅ​តែ​ធ្វើ​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​ហើយ ដៃ​ម្ខាង​ទៀត​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ