សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ទីតាំង​ចំនួន​១១​កន្លែង​ឡើងវិញ ក្រោយ​មិន​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​នៅ​ទីនោះ​

រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ទីតាំង​ចំនួន​១១​កន្លែង​ឡើងវិញ ក្រោយ​មិន​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​នៅ​ទីនោះ​

​ភ្នំពេញ​៖ បើ​យោង​តាម​លិខិតអនុញ្ញាត នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទីតាំង​ចំនួន​១១​កន្លែង​ឡើងវិញ (​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក​) ក្រោយ​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅ​ទីនោះ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា​, បើទោះបី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ក៏ពិតមែន ប៉ុន្ដែ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ទាំង​១១​នេះ ត្រូវ​គោរព​តាម​វិធានការ ៣​ការ ពារ និង​៣​កុំ ព្រមទាំង​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ដាក់ ចេញ​ជា​បន្ដបន្ទាប់ ខណ​:​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​នឹង​កំពុង​វាយ​លុយ​ចូល​ក្នុង​សហគមន៍ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ថា​, ម្ចាស់​ទីតាំង​ទាំងនោះ​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ពេលវេលា ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​បើក​ដំណើរការ​ទីតាំង​ផ្សេង​ជា​បន្ដបន្ទាប់​ទៀត ក្រោយ​ពិនិត្យ​ច្បាស់​ថា មិន​មាន​អ្នក​បន្ដ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅ​ទីនោះ​។​

​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១,២២៥​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៦១៩​នាក់​,​អ្នកជំងឺ ៦០៤ នាក់ កំពុង​សម្រាក​ព្យាបាល និង​មាន​អ្នក​ស្លាប់​ម្នាក់​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១២ ខែ មីនា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូន​ព័ត៌មាន​បញ្ជាក់​ឲ្យដឹងថា​, មាន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី​ចំនួន ៦២​នាក់ និង​មាន​អ្នក​ជា​សះ​ស្បេី​យ​ចំនួន ២២​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ។ -​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ថ្មី ៖ ចំនួន ០២​នាក់ ដែល​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ថៃ​)​។​
-​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី ៖​ចំនួន ៦០ នាក់ ដែល​ជា​អ្នកពាក់ព័ន្ធ​ទៅ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ -​ករណី​ជា​សះស្បើយ ៖​សរុប​ចំនួន ២២​នាក់ ក្នុងនោះ ករណី​ជា​សះ ស្បើយ ៖ ចំនួន ០១​នាក់ ដែល​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​)​។ -​ករណី​ជា​សះ ស្បើយ ៖ ចំនួន ២១​នាក់ ដែល​ជា​អ្នកពាក់ព័ន្ធ​ទៅ​ព្រឹត្តិការ ណ៍​សហគមន៍ ២០​កុម្ភៈ ៕.

 

Filed in: ព័ត៌មានជាតិ