សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មភាព​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២២-២៣ ខែ​សីហា ឆ្នាំ​២០១៦

​សកម្មភាព​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២២-២៣ ខែ​សីហា ឆ្នាំ​២០១៦

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឯកឧត្តម លី សារី អភិបាលរង​ខេត្ត បន្ទាយមានជ័យ ក្រុមការងារ​របស់​ម​ន្ទីរ​កសិកម្ម​ខេត្ត រួម​និង​កសិករ​ចំនួន​១០០​នាក់ បាន​ចូលរួម​ពិធី​ចែក​អង្ករ ជំនួយ​សង្គ្រោះ​បន្ទាន់​របស់​អាស៊ាន​បូក​៣ នៅ​ស្ថានីយ​ន៍​ទួល​សំរោង​ខេត្ត​បាត់ដំបង និង​ពេល​រសៀល​បន្ត ចែក​នៅ​សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ចំនួន​៣៥០​គ្រួសារ និង​២​ឃុំ​នៃ​ស្រុក​ស្វាយចេក​: ឃុំ​តា​បែន​១០០​គ្រួរ​សារ និង​ឃុំ​ស្លក្រាម​២៥០​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម​។​

​ថ្ងៃទី​២៣ ខែ​សីហា ក្រុមការងារ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺសារ​ទឹក​គោ​-​ក្របី នៅ​ភូមិ​ខ្វាវ​លិច ឃុំ​រលួស​នៃ​ស្រុក​ស្វាយចេក បាន​គោ​សរុប​១១៩​ក្បាល និង​កំពុង​បន្ត​ការចាក់​ទៅ​ភូមិ​ផ្សេងៗ​ទៀត​ទូទាំង​ឃុំ​។ មួយ​ក្រុម​ទៀត បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​ឆ្កែ​ឆ្កួត បាន​ឆ្កែ​សរុប​២០​ក្បាល នៅ​ការិយាល័យ​កសិកម្ម​ស្រុក​ម៉ាឡៃ និង​កំពុង​បន្ត​ការចាក់​ជា​បន្តបន្ទាប់​។​

​ថ្ងៃទី​២៣ ខែ​សីហា ក្រុមការងារ​របស់ មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការប្រមូល​ផល​ស្រូវ​ដើមរដូវ​របស់​ប្រជាកសិករ នៅ​ឃុំ​រហាល នៃ​ស្រុក​ព្រះ​ព្រះ ឃុំ​ស្រះ​ជីក​នៃ​ស្រុក​ភ្នំ​ស្រុក​បាន​ពិនិត្យឃើញថា កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ ដោយ​ទទួលបាន ទិន្នផល ៥​ទៅ​៧​តោន​ក្នុង​១​ហិកតា ហើយ​លក់​ជា​ស្រូវ​សើម​ក្នុង​តំលៃ​ល្អ​ទៅ​តាម​ប្រភេទ​ពូជស្រូវ​៖  ​ពូជ ៥០៤​ក្នុង​តំលៃ ៧៥០​រៀល​ក្នុង​១​គីឡូក្រាម ពូជ​សែន​ក្រអូប​តំលៃ ១ ១០០​រៀល​ក្នុង​១​គីឡូក្រាម ៕

 

IMG-20160826-WA0019 IMG-20160826-WA0018 IMG-20160826-WA0020 IMG-20160826-WA0021 IMG-20160826-WA0022 IMG-20160826-WA0017 IMG-20160826-WA0026 IMG-20160826-WA0023

Filed in: កសិកម្ម, ព័ត៌មានជាតិ