សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជែល ​សំលាប់​មេរោគ ចំនួន​៩៩​កេស របស់​ក្រុមហ៊ុន អន​ភ័​ញ ផ្ដល់​ជូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អាជ្ញាធរ​បន្ដ​ជូន​ទៅ​ស​សហគម​ន៏ ប្រើស​ប្រាស់​ការពារ​ជំងឺ​កូវី​ដ​-១៩

​ជែល ​សំលាប់​មេរោគ ចំនួន​៩៩​កេស របស់​ក្រុមហ៊ុន អន​ភ័​ញ ផ្ដល់​ជូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អាជ្ញាធរ​បន្ដ​ជូន​ទៅ​ស​សហគម​ន៏ ប្រើស​ប្រាស់​ការពារ​ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ ជែល សំលាប់​មេរោគ ចំនួន​៩៩​កេ ស របស់​ក្រុមហ៊ុន អន​ភ័​ញ ឯ​.​ក ផ្ដល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អាជ្ញាធរ​បន្ដ​ជូន​ទៅ​ស​សហគម​ន៏ ប្រើស​ប្រាស់​ការពារ​ជំងឺ​កូវី​ដ​-១៩, ខណៈ​ជំងឺ​កូវី​ដ​-១៩​ថ្មី កំពុង​វិវត្ដ​ចូល​ក្នុង​សហគមន៏​ច្រើនៗ​ឡើង ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បា​រម្ម​ណ៏​ជាខ្លាំង ទៅលើ​ជំងឺ​ក៏​កាច​សាហាវ​នេះ ។

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០២១ លោក សុខ វិបុល សមាជិក​មេធាវី​នៃ ក្រុមហ៊ុន​មេធាវី វ័ន​ហ្គោល និង​ជា​មេធាវី​តំណាង​ក្រុមហ៊ុន​អន​ភ័​ញ ឯ​.​ក បាន​នាំយក​អំណោយ​សប្បុរស​ធ​ម៏ ជា​សម្ភារៈ មានជែល​សំលាប់​មេរោគ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​៩៩ កេស ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ មាន​ការចូលរួម ពី​ល​លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ និង លោក សុខ វិបុល តំណាង​ក្រុមហ៊ុន អន​ភ័​ញ ឯ​.​ក និង​សហការី​។

​លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​អន​ភ័​ញ ឯ​.​ក និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​នេះ ។ មាន​ជា​ជែល សម្លាប់ មេរោគ ជា​ច្រើន​ពាន់​ដប​តូច​របស់​ក្រុមហ៊ុន បាន​ប្រគល់​ជូន​រដ្ឋបាល​រាជ ធានី​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ បាននិងកំពុង​រី​ករា​ល​ដាល​ចូល​ក្នុង​សហគមន៍​។

​សូមបញ្ជាក់​ថា​៖ កាល​ពី​ថ្មីៗ​កន្លងទៅនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រគល់​ម៉ាស៊ីន ក្រណាត់​របស់​សម្ដេច​តេជោ និង​ម៉ាស៊ីន​វាស់​កំដៅ ជា​ម៉ាស៊ីន​បាញ់​អាកុល​ជិត​២​ពាន់​គ្រឿង ជូន​ទៅ​ផ្សារ​ទាំង​២៥​នៅក្នុង រាជធានី​ភ្នំពេញ​ផងដែរ ដោយ ក្នុង​មួយ​ផ្សារ​ទទួលបាន​ម៉ាស៊ីន​វាស់​កម្ដៅ និង​ម៉ាស៊ីន បាញ់​អាកុល​ចំនួន​៤ គ្រឿង និង​បដា​អប់រំ​មួយ​ចំនួន ក្នុង​បដា​នោះ​មាន​ជា​សារ​អប់រំ មុន​ចូល​ទិញ​អីវ៉ាន់ សូម​បងប្អូន បាញ់​អាកុល ដោយ​ម៉ាស៊ីន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ជាមួយ​នឹង​បដា​អប់រំ​ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩​នេះ​បានមកពី​ការជួយ​ឧបត្ថម​ពី​ក្រុមហ៊ុន ឯកជន នានា ជាច្រើន​ទៀត ។​

​ជាក់ស្ដែង​ដូច​ថ្ងៃនេះ ក្រុមហ៊ុន អន​ភ័​ញ ឯ​.​ក បានផ្ដល់​អំណោយ​សប្បុរស​ធ​ម៏ ជា​សម្ភារៈ មានជែល​សំលាប់​មេរោគ ចំនួន​៩៤​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ បាននិងកំពុង​រី​ករា​ល​ដាល​ចូល ក្នុង​សហគមន៍ យ៉ាង​ច្រើន​នោះ​។​

​សូមបញ្ជាក់​ថា​, នៅ​ព្រឹក​ថ្ងៃទី​១២ ខែ មីនា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូន​ព័ត៌មាន​បញ្ជាក់​ឲ្យដឹងថា​, មាន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី​ចំនួន ៦២​នាក់ និង​មាន​អ្នក​ជា​សះ​ស្បេី​យ​ចំនួន ២២​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ។
-​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ថ្មី ៖ ចំនួន ០២​នាក់ ដែល​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ថៃ​)​។​
-​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី ៖ ចំនួន ៦០​នាក់ ដែល​ជា​អ្នកពាក់ព័ន្ធ​ទៅ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។
-​ករណី​ជា​សះស្បើយ ៖​សរុប​ចំនួន ២២​នាក់ ក្នុងនោះ ករណី​ជា​សះស្បើយ ៖ ចំនួន ០១​នាក់ ដែល​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​)​។
-​ករណី​ជា​សះស្បើយ ៖ ចំនួន ២១​នាក់ ដែល​ជា​អ្នកពាក់ព័ន្ធ​ទៅ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ៕

Filed in: ព័ត៌មានជាតិ