សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដី​១០​ហិកតា និង​ឡរ​បច្ចេកទេស​ស្តង់ដារ​៦ ដើម្បី​បូជាសព ដោយសារ​ជំងឺ​កូវី​ដ​-១៩

រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដី​១០​ហិកតា និង​ឡរ​បច្ចេកទេស​ស្តង់ដារ​៦ ដើម្បី​បូជាសព ដោយសារ​ជំងឺ​កូវី​ដ​-១៩

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ជា ស្រេច នូវ​ផ្ទៃដី​ប្រមាណ​១០ ហិកតា និង​ឡរ​បច្ចេកទេស​ស្តង់ដារ​សម្រាប់​បូជាសព​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​កូវី​ដ​-១៩​។ លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១​ថា ចំពោះមុខ​ក្រោយពី​ទទួលបាន​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ភ្លាមៗ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​បាន​គិតគូរ​ជ្រើសរើស​ទីតាំង​សម្រាប់​រៀបចំ​ធ្វើ​ជា​កន្លែង​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​19 ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិន​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ទើប​ពិនិត្យ និង​សម្រេច​ឃើញថា មានតែ​ទីតាំង​មូលដ្ឋាន​ក្នុង​ស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្ត​កំពង់ស្ពឺ​នោះទេ ដែល​ផ្ដល់​សុវត្ថិភាព និង​ជា​ជម្រើស​ល្អ​នៅក្នុង​ការបង្កើត​ឱ្យមាន​ជាទី​តាំង​សម្រាប់​បូជាសព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នេះ ដោយសារ​ទីនោះ​មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក ម៉េត មាស​ភក្ដី បាន​បន្ថែមថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ ១០​ហិកតា និង​ឡរ​ជា​បច្ឆាប​ច្ចេកទេស​ស្តង់​ដារ​ចំនួន​៦ សម្រាប់​ត្រៀម​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-19​នេះ គឺ​ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្ត​កំពង់ស្ពឺ ដូចដែល​បាន​សិក្សា និង​គិតគូរ​នោះ​។​

​លោក ម៉េត មាស​ភក្ដី បាន​គូសបញ្ជាក់​បន្ថែមថា ទោះ​បី​មក​ដល់ពេលនេះ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​មាន និង​មាន​អ្នក​ស្លាប់​ម្នាក់​ក្ដី ក៏​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មិន​ត្រូវបាន​ប្រកាស​បិទ ឬ​ផ្អាក​ចរាចរណ៍​តំបន់​ណា​ឡើយ លើកលែង​តែ​ទីតាំង​ប្រមាណ​ជា ១០០​ទីតាំង ដែល​មាន​ដូចជា​ផ្ទះ ឬ​ខុន​ដូ​ជា​ដើម មាន​អ្នកពាក់ព័ន្ធ​កំពុង​រស់នៅ និង​ធ្វើ​ចត្តា​ឡី​ស័ក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ហ៊ុ​ព័ន្ធ​ទីនោះ​ព្រោះ​ថា​រដ្ឋ​បា ល រាជធានី​ភ្នំពេញ​បាន​ត្រៀម​លក្ខណៈ​រួច​ជា ស្រេច ចំពោះ​ការដោះស្រាយ​សភាពការណ៍​បន្ទាន់ៗ ទាំង​ការរៀបចំ​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក ទីតាំង​ព្យាបាល ពិសេស​គឺ​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​តំបន់​ពាក់ព័ន្ធ​ទាំង​នោះ​៕

Filed in: ព័ត៌មានជាតិ