សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​អាជីវកម្ម ៣​កន្លែង ស្ថិតនៅ​ក្នុង​ខណ្ឌ​៣ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​បិទ បន្ទាប់​ពី​លួចលាក់​បើក​ល្មើស​និង វិធានការណ៏​របស់ក្រ​សួង​សុខាភិបាល

ទីតាំង​អាជីវកម្ម ៣​កន្លែង ស្ថិតនៅ​ក្នុង​ខណ្ឌ​៣ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​បិទ បន្ទាប់​ពី​លួចលាក់​បើក​ល្មើស​និង វិធានការណ៏​របស់ក្រ​សួង​សុខាភិបាល

ភ្នំពេញ​៖ ទីតាំង​អាជីវកម្ម​ចំនួន ៣​កន្លែង​ស្ថិតនៅ​ក្នុង​ខណ្ឌ​៣ គី​ខណ្ឌដូនពេញ​,​ខណ្ឌ​៧​មករា និង​ខណ្ឌ​មានជ័យ ត្រូវបាន រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​បិទ បន្ទាប់​ពី​លួចលាក់​បើក​អាជីវកម្ម ល្មើស​និង វិធានការណ៏​របស់ក្រ​សួង​សុខា ភិ​បាល ។ ជាក់ស្ដែង គណៈបញ្ជាការ ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌ​ទាំង​៣​ចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន ៣​កន្លែង​ផ្សេង​គ្នា​ដោយ​មួយកន្លែង​បាន​លួច​បើក​ខារ៉ាអូខេ​លួច លាក់​យ៉ាង​អានាធិបតេយ្យ​និង​មួយ​កន្លែង​ជា​កន្លែង​ផឹកស៊ី​បា​បារាំង និង​ទី​៣​ភោជនីយដ្ឋាន​លួចលាក់​បើ​ខារ៉ាអូខេ​ខុស​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ជា​ច្រើន​នាក់​។​

​ប្រតិបត្តិការ​នេះ​នេះ​បាន​ធ្វើឡើង​នា​រាត្រី​ថ្ងៃទី​១០ មីនា ឆ្នាំ​២០២១ នៅវេលា​ម៉ោង​ជិត​២២ យប់​នៅ​ចំណុច​ភោជនីយ ដ្ឋា​ន ANGEl លួច​បើក​ខារ៉ាអូខេ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១១ ប្លុក​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា និង​មួយ​កន្លែង​ទៀត​ជា​ទីតាំង​បា​បារាំង​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវ​លេខ ១០៤ ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌ​ដូនពេញ ។​

​ក្នុង​ប្រតិបត្តិការ​នេះ នៅ​ទីតាំង​ភោជនីយដ្ឋា ន​ANGEl លួច​បើក​ខារ៉ាអូខេ​នេះ កម្លាំង​មាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ជាង​១០​នាក់ ក្នុងនោះ​មេការ​៣​នាក់ បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្រី​កា​រ៉ា​អូ​ខេ​ជាង​១០​នាក់​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ។ ពួកគេ​ទាំងអស់​បាន​លួចលាក់​បង្កប់​ការ​ច្រៀង​ខារ៉ាអូខេ​នៅក្នុង​ទីតាំង​ភោជនីយដ្ឋាន​ខាងលើ​ដែល​ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ​។​

​បន្ទាប់ពី​ធ្វើ​ការបិទ​ទីតាំង​ខាងលើ​និង​បញ្ជូន​ជន​ពាក់ព័ន្ធ​ទាំងអស់​ទៅកាន់​ទីបញ្ជាការ​ប៉េអឹម​រាជធានី​ភ្នំពេញ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋា​បាល​រាជធានី លោក ឃួ​ង ស្រេង បាន​បន្ត​ចុះ​បិទ​បារាំង​ជាច្រើន​ទីតាំង​ទៀត នៅតាម​បណ្ដោយ​ផ្លូវ​១០៤ ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ ។​នៅ​យប់​ថ្ងៃ​ដដែល អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​បន្ត​ចុះ​បិទ​ភោជនីយដ្ឋាន ឈ្មោះ អាត់​ជួង ដែល​ស្ថិត នៅក្បែរ​ស្តុប​លូ​រប្រាំ តាម​បណ្ដោយ​ផ្លូវវេង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែល​បាន​លួចលាក់​បេ​ី​ក​ខារ៉ាអូខេ ផ្ទុយ​ពី​អនុសាសន៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុង​វិធានការ​ការពារ​ជំងឺ​កូវី​ដ ១៩ ។​

​ជាមួយគ្នានេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ ឲ្យ​អភិបាល ខណ្ឌ​៧ មករា​និង​អភិបាលខណ្ឌ​ដូនពេញ ធ្វើលិខិត​ជា​លាយលក្ខណ៍អក្សរ​បិទ​ទីតាំង​ទាំង​២​នេះ​ជា​ផ្លូវការ ដើម្បី ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ​៕

Filed in: ព័ត៌មានជាតិ