សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​យ៉ាងច្រើន នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​និង​មន្ទីរពេទ្យ​បង្អែក​នៅក្នុង​រាជធានី​ភ្នំពេញ​

​ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​យ៉ាងច្រើន នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​និង​មន្ទីរពេទ្យ​បង្អែក​នៅក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​នៅតាម​មន្ទីរពេទ្យបង្អែក​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មីនា ឆ្នាំ​២០២១ គេ​បាន​ឃើញ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​បាន​នាំគ្នា​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ (Sinopharm Beijing Institute of Biological Products) ដែល​ជា​ជំនួយ​ផ្តល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ Astra Zeneka របស់​ឥណ្ឌា​យ៉ាងច្រើន​កុះករ​ទៅ​តាម​ការរៀបចំ​សណ្តាប់ធ្នាប់​ពី​អាជ្ញាធរ ក្រោយពី​បាន ផ្អាក​កាលពី​ថ្ងៃ​ទី​០៧ មិនា​មក​។​

​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ លើក​នេះ​ត្រូវ​ចាក់​ទាំង​មនុស្ស​ក្រោម​អាយុ​៥៩​ឆ្នាំ​និង​៦០​ឆ្នាំ​ឡើង​ទៅ ក្រោយ​ពី​សំរាក​រយៈពេល​៣​ថ្ងៃ​ដោយសារ​តែ​មនុស្ស​សម្រុក​ទៅ​ចាក់​ច្រើន​មិន​មាន​គម្លាត​សុវត្ថិភាព​។ តែ​សម្រាប់​ការចាក់​លើក​នេះ គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ​ទី​៨ ខែ​មីនា ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​និង​តំណាង​ក្រសួង​សុខាភិបាល​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ជូន​ឈ្មោះ​ពួកគាត់​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ។​

​ជាក់ស្ដែង​ថ្ងៃនេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌ ដង្កោ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា​នេះ បាន​ចុះ​ទៅ​មន្ទីរពេទ្យបង្អែក​ដង្កោ ដើម្បី​ណែនាំ ដល់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ចាក់​វ៉ាក់សាំង ជូន​បងប្អូន​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង អាយុ​ឆ្នាំ​៥០​ចុះក្រោម​។​ចំណែក​នៅ​ខណ្ឌ​មួយចំនួន​មាន​មេភូមិ​បាន​ជូន​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​មន្ទី​រី​ពេទ្យ​បង្អែក​នានា​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ត្រូវ​ចុះឈ្មោះ​នៅ​សាលាសង្កាត់ ឬ​សាលាខណ្ឌ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​រៀបចំ​ឈ្មោះ​បងប្អូន​បញ្ជូន​ទៅ​ចាក់​វ៉ាក់សាំង ដោយ​កំណត់​ថ្ងៃ​និង​ពេលវេលា​ច្បាស់លាស់ ចៀសវាង​ការ​ទៅ​ចាក់​វ៉ាក់សាំង មិន​មាន​គម្លាត​សុវត្ថិភាព ហើយ​ចំពោះ​អាជ្ញាធរ​សង្កាត់​ដែល​បញ្ចូន​ឈ្មោះ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង អាជ្ញាធរ សង្កាត់​ខណ្ឌ​ត្រូវ​ចុះ​ផ្ទាល់​ដល់​ទីតាំង​ដែល​ទទួល​ការចាក់​វ៉ាក់សាំង​នោះ ។​ជាង​នេះ ទៅទៀត អាជ្ញាធរ​សង្កាត់​នេះ​ឯង​ក៏​ជា​អ្នករៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​ការរៀបចំ​គម្លាត​សុវត្ថិភាព​ផងដែរ ដើម្បី​ជួយ​សម្រួល​ការងារ​ខាង​មន្ទីរពេទ្យ​។ តែ​មកដល់​ថ្ងៃ​ទី​១០​មីនា នេះ បើ​ទោះបី​មាន​អាជ្ញាធរ​ភូមិ សង្កាត់​ជួយ​រៀបចំ គម្លាត​សុវត្ថិភាព​ក៏ដោយ​ក៏​ដោយ ក៏​ពួកគាត់​នៅតែ​សម្រុកចូល​ចាក់ បណ្តាល​ឱ្យ​មិន​មាន​គម្លាត់​សុវត្ថិភាពដ​ដែល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​បាន ចេញ​កាលពី​ថ្ងៃ​ទី​៧ មិនា​នោះដែរ គឺ​ក្រសួង​បាន​បែងចែក​មន្ទីរពេទ្យ​យ៉ាង​ច្បាស់លាស់​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១០ មីនា​នេះ តទៅ ក្នុងនោះ​មន្ទីរពេទ្យ​កាល់ម៉ែ​ត គឺ​ជា​ទីកន្លែង​ដែល​អនុញ្ញាត​ឱ្យ​ចាក់​សម្រាប់​ឥស្សរជន​ជាន់ខ្ពស់​ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​រដ្ឋលេខាធិការ​ឡើង​ទៅ និង​មន្ត្រី​ការទូត មន្ត្រី​អង្គការសហប្រជាជាតិ តំណាង​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរ​ជា​ពិ និង​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​។ ចំពោះ​ថ្នាក់​ជាតិ​ត្រូវ​ទៅ​ចាក់​នៅ ១. មន្ទីរពេទ្យ​កាល់ម៉ែត ២. មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ៣. មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៤. មន្ទីរពេទ្យ​កុមារ​ជាតិ ៥. មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​។​

​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ទៅ​ចាក់​នៅ ១. មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ២. មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ ៣. មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ៤, មន្ទីរពេទ្យបង្អែក​ដង្គោ ៥. មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ៦. មន្ទីរពេទ្យបង្អែក​ចតុ​មុខ ៧. មន្ទីរពេទ្យបង្អែក​សម្តេច​ឪ សម្តេចម៉ែ ៨. មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ។​

​នៅ​ខេត្ត​កណ្តាល ១. មន្ទីរពេទ្យ​ជ័យជំនះ ២. មន្ទីរពេទ្យបង្អែក​ខ្សាច់កណ្តាល ៣. មន្ទីរពេទ្យបង្អែក​ស្អាង ៤. មន្ទីរពេទ្យបង្អែក​ពញា​ឮ ៥. មន្ទីរពេទ្យបង្អែក​លើក​ដែក ៦.​មន្ទីរពេទ្យបង្អែក​កោះធំ ៧. មន្ទីរពេទ្យបង្អែក​ប៊ុនរ៉ានី រការ​កោង ៨. មន្ទីរពេទ្យបង្អែក​អង្គស្នួល ៩. មន្ទីរពេទ្យបង្អែក​កៀនស្វាយ​១០. មន្ទីរពេទ្យបង្អែក​ល្វាឯម ១១. មន្ទីរពេទ្យបង្អែក​កណ្តា​ល​ស្ទឹង ។ ចំពោះ​ខេត្ត​ព្រះសីហនុ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ