សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង កោះប្រជុំ​ជា​បន្ទាន់​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល និង​ក្រសួង​មហាផ្ទៃ ដើម្បី​មាន​វិធានការ​តឹងរឹង​ជា​ថ្មី​ទៀត​ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

លោក ឃួ​ង ស្រេង កោះប្រជុំ​ជា​បន្ទាន់​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល និង​ក្រសួង​មហាផ្ទៃ ដើម្បី​មាន​វិធានការ​តឹងរឹង​ជា​ថ្មី​ទៀត​ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖
​ជនបរទេស​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ម្ចាស់​ទីតាំង​អាជីវកម្ម នានា និង​ប្រឈមមុខ​នឹង​មាន​ទោសទណ្ឌ នៅពេល​ដែរ​ពួកគេ មិន​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​មិន​សហការ​ជាមួយ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ពាក់ព័ន្ធ ជុំវិញ​វិធានការ​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រោយ​ពី​ច្បាប់​នេះ​ត្រូវបាន​ព្រឹទ្ធ​សភា​អនុម័ត​រួចរាល់​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ជាមួយ​តំណាង​ក្រសួង​សុខាភិបាល​និង​ក្រសួង​មហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មីនា​ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធានការ​តឹងរឹង​ជា​ថ្មី​ទៀត​ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ កន្លង​មកនេះ​យើង​មិន​មាន​បទ​ពិសោធន៍​ទេ​ទៅលើ​វិធាន​នៃ ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​-១៩ ដោយសារ​ជំងឺ​នេះ​ជា​ជំងឺ​ថ្មី ហើយ​យើង​ក៏​ជា​អ្នក​អនុវត្ត​ការងារ​នេះ​ថ្មី​ដែរ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី ដោយសារ​តែ​យើង​សហការ​រួមគ្នា​ជាមួយនឹង​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បាន​ល្អ យើង​ទទួលបាន​ជោគជ័យ​មួយចំនួនធំ ។​តែ​ការងារ​នេះ​យើង​ត្រូវតែ​បន្ត​ការសហការ​គ្នា​ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​ការបង្ការ​ទប់ស្កាត់​ជំងឺ covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ទទួលបាន​ជោគជ័យ ។​លោក​អភិបាល​បន្តថា​៖ ចំពោះ​ការងារ​ចំពោះមុខ គឺ​ការពង្រឹង​វិធានការ​ទប់ស្កាត់​ឲ្យបាន​រឹងមាំ​បំផុត នោះ​គឺ​ជនបរទេស ម្ចាស់​ទីតាំង​អាជីវកម្ម​នានា បើ​មិន​សហការ និង​មិន​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ទេ អ្នក​ទាំងនោះ ប្រឈម​នឹង​មាន​ទោសទណ្ឌ នៅេពេលដែរ​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ព្រឹទ្ធសភា​ធ្វើ​ការអនុម័ត​រួចរាល់​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ផងដែរ​ថា​៖ ចំពោះ​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា ដែល​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ម្ម​ក្រសួង​សុខាភិបា​ល​នឹង​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​រហូត​តែ​ម្តង ។ ចំពោះ​ការអន្តរាគមន៍​នានា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ គឺ​មិន​អនុញ្ញាត​ឲ្យមាន​ជា​ដាច់ខា​ត​។

​លោក​អភិបាលរង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​ហ៊ុន សែន គឺ​សម្ដេច​បាន​ជំរុញ​ឲ្យ​ព្រឹទ្ធ​សភា​អនុម័ត​ច្បាប់ ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩​នេះ​ឲ្យបាន​លឿន ដើម្បី​យើង​យក​ច្បាប់​នេះ​មក​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​និង​មិន​មាន​ចន្លោះ​ប្រហោង​។ នៅពេល​យើង​មិនទាន់មាន​ច្បាប់​នេះ​យើង​ពិតជា​ពិបាក​នឹង​អនុវត្ត​ការងារ តែ​បើសិនជា​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ពី​ព្រឹទ្ធសភា​ហើយ​នោះ ក្រុមការងារ​ដែល​អនុ​វត្ត​លើ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ នឹង​មាន​ភាពងាយស្រួល ដោយ​យើង​អនុវត្ត​ទៅតាម​ច្បាប់​ដែល​បាន​អនុម័ត​រួច​៕

Filed in: ព័ត៌មានជាតិ