សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បញ្ជា​ឱ្យ​ខណ្ឌ​ទាំង ១៤​ស្រង់​ស្ថិតិ​មនុស្ស​ចាស់ ចាប់ពី​អាយុ​៦០ ឆ្នាំ​ឡើង ដើម្បី​ត្រៀម​ចាក់​វ៉ាកសាំង​កូវី​ដ​-១៩ នៅ​ម​ណ្ឌ​សុខភាព ដែល​បាន​កំណត់

លោក ឃួ​ង ស្រេង  បញ្ជា​ឱ្យ​ខណ្ឌ​ទាំង ១៤​ស្រង់​ស្ថិតិ​មនុស្ស​ចាស់ ចាប់ពី​អាយុ​៦០ ឆ្នាំ​ឡើង ដើម្បី​ត្រៀម​ចាក់​វ៉ាកសាំង​កូវី​ដ​-១៩ នៅ​ម​ណ្ឌ​សុខភាព ដែល​បាន​កំណត់

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ភ្លាមៗ ដល់​អភិបាល​
​ខណ្ឌ​ទាំង​១៤ ឱ្យ​ចាប់ផ្តើម​ស្រង់​ស្ថិតិ​មនុស្ស​ចាស់ ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ដែល​កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ អា​ស់ស្ត្រា​សេនេ​ការ​(Astra Zeneca) ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ក្នុងពេល​ឆាប់ៗ​។​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​បែប​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២១ ដែល​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ក្នុង​កិច្ចប្រជុំ ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​ចៅ​សង្កាត់ ជួយ​សម្រួល​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ដើម្បី​អាច​ឱ្យ​គាត់​ទទួលបាន​សេវា​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូវី​ដ​-១៩ ដោយ​រលូន​។​

​សូមបញ្ជាក់​ថា កម្ពុជា មកទល់​នឹង​ពេល នេះ ទើប​ទទួលបាន​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចំនួន ៦០​ម៉ឺន​ដូស ជា​អំណោយ​របស់​ប្រទេស​ចិន និង​វ៉ាក់សាំង AstraZeneca ចំនួន​៣២ ម៉ឺន​៤​ពាន់​ដូស ជា​វ៉ាក់សាំង​ក្នុង​ក្រប​ខណ្ឌ​របស់​មជ្ឈមណ្ឌ​កូវ៉ាក់​។ កម្ពុជា ត្រៀម​នឹង​ទទួល​វ៉ាក់សាំង​ជំនួយ​ស៊ីណូ​ហ្វាម​ចំនួន ៤០​ម៉ឺន ដូ​សទៀត​ពី​ប្រទេស​ចិន ដែល​រំពឹង​ថា នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​មុខ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ ដោយឡែក​ចំពោះ​វ៉ាក់សាំង​AstraZene ca ពី​មជ្ឈមណ្ឌល​កូវ៉ាក់ កម្ពុជា រំពឹង​ទទួលបាន​ប្រមាណ ២០​ភាគរយ នៃ​ចំនួន​ប្រជាជន ១៦​លាន​នាក់ ដែល​ស្មើនឹង ៣​លាន​២​សែន​នាក់ ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន ៦​លាន​៤​សែន​ដូស​។ កម្ពុជា ក៏​កំពុង​ស្វែងរក​វ៉ាក់សាំង​ចាក់​បង្កាកូ​វីដ​-១៩ រហូតដល់​២០​លាន ដូស ដើម្បី​ការចាក់​លើ​ពលរដ្ឋ​ខ្មែរ​ចំនួន ១០​លាន​នាក់ ដោយ​ឥតគិតថ្លៃ ដែល​ផ្អែក​តាម​ចំនួន​នោះ អាច​បាន​ប្រមាណ​២​ភាគ​៣ នៃ​ចំ ណោម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ