សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ ចុះ​ចែក​អំណោយ​អ​ង្ក និង​សាច់មាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​សហគមន៏​ជង្រុក និង​ត្រពាំង​អញ្ចាញ​សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៏​សែនជ័យ

លោក ឃួ​ង ស្រេង​៖ ចុះ​ចែក​អំណោយ​អ​ង្ក និង​សាច់មាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​សហគមន៏​ជង្រុក និង​ត្រពាំង​អញ្ចាញ​សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៏​សែនជ័យ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ មន្រី​ខណ្ឌ​ខណ្ឌ​ពោធិ៏​សែន​ជ័យ បាន​ចុះ​ចែក​ជូន​អង្ករ​និង​សាច់មាន់ ជូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​សហគមន៏​ភូមិ ជង្រុក និង​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៏​សែនជ័យ ដែល​ជាប់​ពាក់ព័ន្ធ និង​ជំងឺ​កូ​វិដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខណៈ ជម្ងឺ​នេះ​បាននិងកំពុង​រី​ករាល​ដាល​ក្នុង​សហគមន៍​ជា​ថ្មី​នេះ ។

​ពិធី​ប្រគល់​អំណោយ​ខាងលើ​នេះ​បាន​ធ្វើឡើង​កាល ពី​ព្រឹក​ថ្ងៃទី​០៦​មីនា ឆ្នាំ​២០២១ នៅ​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក តាម​ផ្ទះ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ទាំង ៤៥​គ្រួសារ​នេះ ប្រជា​ពល​រដ្ន​រស់នៅក្នុង​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ និង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ចំនួន​១៥​គ្រួសារ​។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។​

​លោក​បន្តថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មីនា​ឆ្នាំ​២០២១ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៨​ទីតាំង​ក្នុង​នោះ​រួមមាន​៖ ១ សណ្ឋាគារ​កាលីហ្វូ​ញ៉ា​១៤៦​នាក់​ស្រី​៧៦​នាក់​។​២ សណ្ឋាគារ​សុ​ី​ធី​ខ​មហ្វត ២១៦​នាក់​ស្រី​៣៨​នាក់ ។ ៣ ខុន​ដូ សូ​ហូ​១៣២​នាក់​ស្រី​៣២​នាក់ ។ ៤,​សណ្ឋាគារ​ម៉ាក្រូ​១១០​នាក់​ស្រី​២៣​នាក់​។ ៥,​សាលាបឋមសិក្សា​ពោធិ៍ចិនតុង​៧៣ ស្រី​១៦​នាក់​។​៦,​ភោជនីយដ្ឋាន​ជីន​ជន ៤៥​នាក់​ស្រី​២៧​នាក់ ។ ៧ ភូមិ​ត្រពាំង​អញ្ចាញ​៦​សង្កាត់​ត្រពាំង​ក្រសាំង​៥៧​នាក់​ស្រី​២៩​នាក់ ។ ៨ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​៦៨​នាក់​ស្រី​៣៧​នាក់ ។​

​អ្នក​ធ្វើ​ចត្តា​ឡីស័​ក​សរុប​៨៥៧​នាក់​ស្រី​២៧៥​នាក់ (​មិន​មាន​អ្នក​ឆ្លងកូវី​ដ​-19)​។ មានកំ​ម្លាំង​ប៉ូលីស​ការពា​រ​សណ្ឋាប់ធ្នាប់​៧៤​នាក់ ជាប់​ជាប្រចាំ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​សេនា ប​តី​តេជោ​ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ។ សម្តេច​តេជោ​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត បាន​យកចិត្តទុកដាក់​ខ្លាំង ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថា បងប្អូន​នៅ​ភ្នំពេញ ឬ​នៅ​តាម​បណ្តាល​ខេត្ដ​នានា​នោះ​ទេ​។ ជាក់ ស្តែង​សម្រាប់​ពេល​នេះ​ដោយ​ឃើញ​បងប្អូន​មានការ លំ បាក​នៅពេល​ធ្វើ​ចត្តា​ឡី​ស័ក ទើប​សម្តេច​ប្រគល់​នូវ​អំណោយ ដើម្បី​ឲ្យ​បងប្អូន យក​ទៅ​ដោះស្រាយ​ជីវភាព​បាន​មួយរយៈ​ខ្លី ។

​លោក​ឃួង ស្រេង ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើ​ចត្តា​ឡី​ស័ក និង​សូមឲ្យ​បងប្អូន​ទាំងអស់​រួចផុត​ពី​កា​រឆ្ល​ង​ជម្ងឺ​កូវី​ដ​–១៩​ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ