សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍​ហ៊ុន ម៉ា​ណែ​ត ប្រគល់​មី​៥០០ កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​

​ឧត្តមសេនីយ៍​ហ៊ុន ម៉ា​ណែ​ត ប្រគល់​មី​៥០០ កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​

ភ្នំពេញ​៖ មី​ចំនួន​៥០០​កេស​ដែលជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ា​ណែ​ត មេ បញ្ជាការ​រង​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា មេបញ្ជាការ​កងទ័ពជើងគោក និង​លោក​ស្រីពេ​ជ ចន្ទ​មុន្នី​ត្រូវបាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៤ មីនា​ឆ្នាំ ២០២១ ក្រោម​វត្តមាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ឱ្យ​លោក​ឃួង ស្រេង​. អភិបាល​រាជ ធានី​ភ្នំពេញ​និង​លោក អ៊ុក ច័ន្ទ​វាសនា​ជំនួយការ​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ា​ណែ​ត នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​កើត ឆែ ក្នុងឱកាស​នោះ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ដែល​បាន​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​សម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ការបង្ការ ទប់ស្កាត់​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ រហូត​បាន​ប្រគល់​នូវ​អំណោយ​ជា​មី​ចំនួន​៥០០ កេស មក​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​លោក អ៊ុក ច័ន្ទ​វាសនា បាន​មានប្រសាសន៍​លើកឡើងថា លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ា​ណែ​ត​និង​លោកស្រី​តែង​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ដោយ​មើលឃើញ​សកម្មភាព​របស់​លោក​ឃួង ស្រេង ដែល​អនុវត្ត​ការងារ​បាន​ល្អ ពិសេស​ក្នុង​ស្ថានការណ៍​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ទើប​លោក​ឧត្តមសេនីយ៍​និង​លោកស្រី ប្រគល់​នូវ​អំណោយ​ជា​មី​ចំនួន​៥០០​កេស​មក​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្តង ដើម្បីឲ្យ រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕

Filed in: ព័ត៌មានជាតិ