សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ ទទួល​អំណោយ​ពី​សប្បុរសជន ម៉ាស៊ីន​វាស់​កម្ដៅ​បាញ់​អាកុល​ដើម្បី​ចែក​បន្ដ​ជូន​ផ្សារ​ទាំង​២៥ បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង​៖ ទទួល​អំណោយ​ពី​សប្បុរសជន ម៉ាស៊ីន​វាស់​កម្ដៅ​បាញ់​អាកុល​ដើម្បី​ចែក​បន្ដ​ជូន​ផ្សារ​ទាំង​២៥ បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩

ភ្នំពេញ​៖ ម៉ាស​ជាច្រើន​ម៉ឺន​ម៉ាស និង​ទឹក​សម្លាប់ មេរោគ​ជា​ច្រើន​ពាន់​ដប​តូច​របស់​ក្រុម ហ៊ុន​ឯកជន​មួយ​បាន​ប្រគល់​ជូន​រដ្ឋបាល​រាជ ធានី​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ បាននិងកំពុង​រី​ករា​ល​ដាល​ចូល​ក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។​

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​របស់​ក្រុមហ៊ុន​ឯកជន​ខាងលើនេះ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៣​ខែ​មិនា​ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​អំណោយ​ទាំងនេះ​រួមមាន ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស​និង​ទឹក​សម្លាប់​មេរោគ​ចំនួន ២២៥០​ដប​តូច ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​អ អេស អិ​ល​និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន ប្រគល់​ម៉ាស៊ីន​វាស់​កំដៅ និង​បាញ់​អាកុល​ជូនទៅ​ផ្សារ​ទាំង​២៥ នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​ក្នុង​មួយ​ផ្សារ​ទទួលបាន​ម៉ាស៊ីន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ចំនួន​២​គ្រឿង​និង​បដា​អប់រំ​ចំនួន​៤​ផ្ទាំង​ដែល​ម៉ាស៊ីន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ជាមួយនឹង​បដា​អប់រំ​ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩​នេះ​បានមកពី​ការជួយ​ឧបត្ថម​ពី​ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន​អន្តរជាតិ JTI កម្ពុជា ដែល​បាន​ផ្តល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ​៕

Filed in: ព័ត៌មានជាតិ