សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ បន្ដ​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ជា សម្ភារៈ ម៉ាស៊ីន​វាស់​កម្ដៅ ការពារ​ជំងឺ​កូ​វិដ​-១៩

លោក ឃួ​ង ស្រេង​៖ បន្ដ​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ជា សម្ភារៈ ម៉ាស៊ីន​វាស់​កម្ដៅ ការពារ​ជំងឺ​កូ​វិដ​-១៩

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ដ​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ជា​សម្ភារៈ ម៉ាស៊ីន​វាស់​កម្ដៅ សម្រាប់​ការពារ​ជំងឺ​កូ​វិដ​-១៩ ពី ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន អន្តរជាតិ​JTI កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ មីនា ឆ្នាំ​២០២១ នេះ ម៉ាស៊ីន​វាស់​កំដៅ​ចំនួន ១៥០​គ្រឿង ស្បៀង​១ ០០០​កញ្ចប់ ភេសជ្ជៈ ១០០​កេស បដា​អប់រំ ១០០​ផ្ទាំង ជូន​ដល់​អ្នក​ជួរ​មុខ​ក្រុម​គ្រូពេទ្យ កងកម្លាំង​ការពារ ព្រមទាំង​អ្នក​សម្អាត​ទីក្រុង ក្នុង​ការចូលរួមចំណែក​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នៃ​ការទទួល​សម្ភារៈ​ខាងលើនេះ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន​JTI កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​ឆ្លើយតប​ឲ្យទាន់ ពេលវេលា​នៃ​សភាពការណ៍​បច្ចុប្បន្ន ជាមួយ​រដ្ឋបាល​រាជធានី និង​រាជរដ្ឋាភិបាល ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​-១៩​នេះ​។

​លោក Roy Manalili អគ្គនាយក​ក្រុមហ៊ុន​JTI កម្ពុជា បាន​មានប្រសាសន៍ថា JTI ពេញចិត្ត​ចូលរួម ជាមួយ​អាជ្ញាធរ ក្នុង​ការចែករំលែក និង​បង្ហាញ​នូវ​សណ្តាន​ចិត្ត​ចំពោះ​អ្នក​ជួរមុខ​ដែល​លះបង់ និង​ខិតខំ​ប្រយុទ្ធ​នឹង​ជម្ងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ ការជួយ​សហគមន៍​មាន​សារៈសំខាន់​ណាស់​សម្រាប់ JTI​។ ដូច្នេះហើយ យើង​តែង​ជំរុញ​ឲ្យ​បុគ្គលិក​ចូលរួម​ស្ម័គ្រ​ចូលរួម​ជួយ​កិច្ច​ការងារ​សង្គម ។

​លោក បានឲ្យដឹងថា បុគ្គលិក​JTI កម្ពុជា បាន​ចូលរួម​ស្ម័គ្រចិត្ត​វេប​ខ្ជប់​អាហា​រនិង​ភេសជ្ជៈ​នេះ សម្រាប់ អ្នក​ជួរមុខ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩៕

 

Filed in: ព័ត៌មានជាតិ