សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ មូលនិធិ​សប្បុរស​ធ​ម៏ ពី​ ​ក្រុមហ៊ុន​ING​ជា​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ ទឹក ប្រាក់​ចំនួន​៣០ ម៉ឺន​ដុល្លារ ជូន​ដល់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ

លោក ឃួ​ង ស្រេង​៖ មូលនិធិ​សប្បុរស​ធ​ម៏ ពី​ ​ក្រុមហ៊ុន​ING​ជា​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ ទឹក ប្រាក់​ចំនួន​៣០ ម៉ឺន​ដុល្លារ ជូន​ដល់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ

ភ្នំពេញ​៖ ក្រុមហ៊ុន​ឯកជន​ល្បីៗ​ឈ្មោះ​នៅក្នុង​ស្រុក​ចំនួន ៣​បាន​បរិច្ចាគ​នូវ​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ ជូន​ដល់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ីក្លូ​)​ដើម្បី​ជួយ​សម្រួល​ជីវភាព​អ្នក​
​ធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​អាច​ទទួលបាន​នូវ​ការហូបចុក និង​ការរស់នៅ​សមរម្យ ខណៈ​ដែល​ពួកគាត់ មាន​ជីវភាព​ក្រីក្រ​និង​ភាគច្រើន​ជា​មនុស្ស​ចាស់​ផង​នោះ​។​

​ក្រុមហ៊ុន​ទាំង​បី​ដែល​បាន​មក​សម្តែង​ការគួរសម និង​ផ្តល់​ថវិកា​ទាំងនេះ ជូន​លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០២ មិនា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ។​
ក្រុមហ៊ុន​ដែល​បរិច្ចាគ​ទឹកប្រាក់​ជូន​ដល់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ីក្លូ​)​ខាងលើ​នេះ​រួមមាន​៖ ទី​១ លោក អុឹង សុីវ​ម៉េង តំណាង​លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ ជា​ប្រធាន​អគ្គនាយក នៃ​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង​(ING Holdin gsCo., Ltd)​ផ្តល់​ជូន​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ អា​មរិក ។ ទី​២ ក្រុមហ៊ុន​ជីប ម៉ុង​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ ទី​៣ ក្រុម ហ៊ុន​ប៉េង ហួត ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ដែរ​។​សរុប​ទាំងអស់​ចំនួន​៣០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ដើម្បី​ជួយ​សម្រួល​ជីវភាព បងប្អូន​អ្នក​ធាក់​សុីក្លូ ដែល​ពួកគាត់​ភាគច្រើន​ជា​មនុស្ស​ចាស់ ដែល​បាន​និង​កំពុង​រកស៊ី​ធាក់​ស៊ីក្លូ នៅ​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ជន​ទាំង​បី​ក្រុមហ៊ុន​ដែល​បាន​យកចិត្តទុកដាក់​ជួយ​សម្រួល​ដល់​ជីវភាព​បងប្អូន​អ្នកធាក់ស៊ីក្លូ​នៅ​ភ្នំពេញ ដើម្បីឲ្យ​ពួកគាត់​ដោះស្រាយ​ជីវភាព​បាន​មួយកម្រិត​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖ មូលនិធិ​នេះ​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៨​មាន​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​ក្រោម​ការផ្តួចផ្តើម​របស់​ស​ម្តេច​តេជោ​ហ៊ុនសែន ។ សម្តេច​តេជោ ជា​ប្រធានកិត្តិយស ហើយ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​នេះ​។ មូលនិធិ​ត្រីចក្រយាន​កម្ពុជា​តែង​បាន​ផ្តល់ជូន​ថវិកា​ទ្រទ្រង់​ដល់​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ ក្នុង​ម្នាក់​៧ ពាន់​រៀល ក្នុង​១​ថ្ងៃ​ព្រមទាំង​មាន​អំណោយ​ពេល​បុណ្យទាន​ផ្សេងៗ រួម​ទាំង​ការផ្តល់​ជា​ឯកសណ្ឋាន​អ្នកធាក់ស៊ីក្លូ​និង​បណ្ណ័ ប​.​ស​.​ស​ដើម្បីឱ្យ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ប្រាក់​ថែម​ទៀត​។​

​មូលនិធិ​ត្រីចក្រយាន​នេះ អាច​នឹង​ត្រូវ​ចំណាយ​ក្នុង​រង្វង់​ពី​២៤–៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដោយ​សម្តេច​តេជោ​បានសម្រេច​ដាក់​ថវិកា​ចូល​មូលនិ​ធិ​ដំបូង​៥០០ លាន​រៀល (​ប្រមាណ​១៤​ម៉ឺន​ដុល្លារ​អាមេរិក​) ហើយ​ឧបត្ថម្ភ​ប្រចាំខែ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ថែមទៀត​ផង​៕

Filed in: ព័ត៌មានជាតិ