សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើត​ព្រលាន​យន្ដហោះ​ថ្មី នៅ​ខេត្ដ​កោះកុង ខ្នាត​អន្ដរជាតិ

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើត​ព្រលាន​យន្ដហោះ​ថ្មី នៅ​ខេត្ដ​កោះកុង ខ្នាត​អន្ដរជាតិ

កោះកុង​៖ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​និង កសាង​ព្រលានយន្តហោះ ក្នុង​តំបន់ ថ្មី​មួយទៀត​នៅក្នុង ខេត្ត​កោះកុង ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍ ។​

​លោក សុខ សុ​ទ្ធី អភិបាល រង​ខេត្ត​កោះកុង បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹង​បែបនេះ កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ​នេះ​ថា​៖ ព្រលាន យន្ដហោះ​ថ្មី​មួយ​នឹង​ត្រៀម​លេច ចេញ​ជា​រូបរាង​ក្នុង​ពេលខាងមុខ ក្រោយ​គម្រោង​វិនិ យោគ នៅ​ខេត្ត​កោះកុង​ទទួល បាន​ការយល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​អ្នក វិនិយោគ​សាងសង់​ព្រលាន យន្តហោះ​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ។​

​លោក​បាន​បន្តថា គម្រោង របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន ក្នុងស្រុក​និង​ក្រៅ​ស្រុក​វិនិយោគ លើ​ការ សាងសង់ ព្រលាន​យន្តហោះ​ថ្មី នៅ​ខេត្ត​កោះកុង គឺ​នៅ​លើ​ដី​អតីត​ព្រលាន​យន្ត​កោះកុង ស្ថិត​នៅ​ក្រុង​ខេមរភូមិន្ទ ប៉ុន្តែ​ក្រោយមក​ក៏បាន​សម្រេច​ប្តូរ​ទីតាំង​ទៅ ភូមិ​កោះ​ប៉ោ ស្រុក​មណ្ឌលសីមា​វិញ​ដោយ​ទីតាំង​ចាស់​មាន​ផលប៉ះពាល់​ច្រើន ពេក ។ យើង​មាន​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​មួយទៀត គឺ​ស្ថិតនៅក្នុង​ចន្លោះ​រវាង​ទួល​គគីរ​និង​ឃុំ​តាតៃ​នៅក្នុង​ស្រុក​មណ្ឌលសីមា ហើយ​នឹង​ស្រុក​កោះកុង ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​បាងកក​អ៊ែរ​វេ និង​ក្រុមហ៊ុន​ក្នុងស្រុក​ហើយ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ផ្ទៃ​ដី​ប្រហែលជា​៥០០​ហិកតា សម្រាប់​ការ​វិនិ យោគ​ទៅលើ​ព្រលាន​យន្តហោះ​នេះ ហើយ​ឥឡូវនេះ​ខាង​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​បាន​កំពុង​សិក្សា​រៀបចំ​ទីតាំង​តែ​ម្ដង ។​

​លោក​បាន​បន្ថែមថា គម្រោង​នៃ​ការវិនិយោគ​ព្រលាន​ហោះ​នេះ ត្រូវបាន​ធ្វើឡើង​រវាង​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន Bangkok Airway របស់​ថៃ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៤០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៥០០​ហិកតា ស្ថិតនៅ​ភូមិ​កោះ​ប៉ោ ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​គម្រោង សាងសង់​ព្រលាន យន្ដហោះ​ថ្មី​មួយ​នេះ ក៏​មាន​ព្រលាន​យន្ត ហោះ​ខ្នាត​អន្តរជាតិ​មួយ​ទៀត ស្ថិត​នៅ​ទិសនិរតី​នៃ​ប្រទេស ក្នុង​ខេត្ត​កោះកុង ដែល​បច្ចុប្បន្ន​នេះ​សាងសង់​ជិត​រួចរាល់​ហើយ ៗ គ្រោង​នឹង​សាកល្បង​ហោះហើរ នៅ​ចុង ឆ្នាំ​២០២១​នេះ ៕

Filed in: ព័ត៌មានជាតិ