សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការងារ លះ​មែកឈើ ធំៗ​តាម​បណ្តោយ​វិថី​ព្រះ​អង្គ​ឌួង និង​វិថី​ក្រមួន​ស លើ​សួន​កាណាឌីយ៉ា អាជ្ញាធរ​រាជធានី​អនុវត្ត រួចរាល់​១០០%​ហើយ​នៅ​ថ្ងៃនេះ

ការងារ លះ​មែកឈើ ធំៗ​តាម​បណ្តោយ​វិថី​ព្រះ​អង្គ​ឌួង និង​វិថី​ក្រមួន​ស លើ​សួន​កាណាឌីយ៉ា អាជ្ញាធរ​រាជធានី​អនុវត្ត រួចរាល់​១០០%​ហើយ​នៅ​ថ្ងៃនេះ

ភ្នំពេញ​៖ អនុវត្ត​តាម​ការណែនាំ​ផ្ទាល់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាប់​លះ​មែកឈើ​នៅលើ​សួនច្បារ​ផ្លូវភ្លោះ​អង្គឌួង លើ​ចិញ្ចើម​ផ្លូវ​លេខ​១១០ និង​ផ្លូវ​លេខ ១១៤​ក្រមួន​ស​រ បានសំរេច បញ្ចប់​១០០% ហើយ​។​

​លោក​សំ សាមុត បានឱ្យ​ដឹង​នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងៃទី​០៤ កុម្ភៈ ឆ្នាំ ២០២១ ថា ការកាប់​លះ​មែកឈើ​នៅលើ​សួនច្បារ​ផ្លូវភ្លោះ​អង្គឌួង លើ​ចិញ្ចើម​ផ្លូវ​លេខ​១១០ និង​ផ្លូវ​លេខ​១១៤​ក្រមួន​ស​រ ក្រុម​ការងារ​បាន​បញ្ចប់​ការងារ​១០០%​រួចហើយ បើទោះបី​មាន​ការលំបាក​បន្តិច​មែ​ន​។​

​លោក​បញ្ជាក់ថា​៖ ដើម​ឈឺ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គ​ឌួង​នេះ​ន​មាន​ចំនួន​១០៥​ដើម ហើយ​ក្នុង​ចំនួន​នេះ​មាន​ដើម​គ្រាប់បែក​ឬ​ដើម​គីនីន​ចំនួន​ជាង​៤០​ដើម ក្រៅ​នេះ​មាន​ដើម​គគី ឥន្ទនេល​និង​ឈើទាល ។​ដើមឈើ​ធំៗ​និង​ចាស់ៗ​មាន​ចំនួន​៥០​ដើម ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ហើយ​។​

​លោក​សំ សាមុត បន្តថា ចំពោះ​សកម្មភាព​ខាងលើនេះ ក្រុមការងារ​ពិតជា​មាន​ការលំបាក​ខ្លះ ទី​១ បញ្ហា​ការកកស្ទះ​ចរាចរ ទី​២ ដើមឈើ​ធំៗ ដែល​តម្រូវ​អោយ​ក្រុមការងារ​ប្រើ​គ្រឿងចក្រ​ធំៗ និង​ឡើង​កាត់​មួយ​មែក​ម្តង ជាមួយ​និង​ការ​ចងខ្សែ​ទម្លាក់​មក​ក្រោម មួយ​មែក​ម្តងៗ​ផងដែរ ព្រោះ​តែ​ខ្លាច​ខូច​ថ្នល់​និង​ការឺ​ឡា ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្រុមការងារ នៅ​សម្រុក​ធ្វើ​ការងារ​នេះ​រហូត​បាន​សំរេច​១០០​ភាគរយ​។​

​សូមបញ្ជាក់​ថា​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​១២​ខែ​មករា ឆ្នាំ​២០២១​នេះ កន្លងមកនេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​បី​ដើម​ដែល​ត្រូវ​កាប់​ចេញ​នោះ លោក​ឃួង ស្រេង​មិនអោយ​កាប់​ចេញ​នោះទេ ដោយ​តម្រូវអោយ​កាត់​និង​លះ​មែក​ជាមួយ​និង​ការធ្វើ​ទម្រ​ទប់​ដើម​ផង​ដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១៥​មករា មក​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សេចក្តីជូនដំណឹង​ជុំវិញ​កា​រតាត់​លះ​មែកឈើ​នេះ​ផងដែរ ដោយ​ក្រុមការងារ​នឹង​ប្រើប្រាស់​រយៈពេល​១​ខែ​៕

Filed in: ព័ត៌មានជាតិ