សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​ដាច់ខាត​មិនឲ្យ​មាន ការដុត​ផាវ ឬ បង្ក​ម្លេង​ផ្ទុះ​គ្រប់​ប្រភេទ និង​ការជួបជុំ​ហែរ​ក្បួន​សាសនា ដុត​ក្រដាសសែន នៅលើ​ទ្រូងផ្លូវ សាធារណៈ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ថ្ងៃ​១១-១៤​កុម្ភៈ ឆ្នាំ​២០២១ នេះ

​រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​ដាច់ខាត​មិនឲ្យ​មាន ការដុត​ផាវ ឬ បង្ក​ម្លេង​ផ្ទុះ​គ្រប់​ប្រភេទ និង​ការជួបជុំ​ហែរ​ក្បួន​សាសនា ដុត​ក្រដាសសែន នៅលើ​ទ្រូងផ្លូវ សាធារណៈ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ថ្ងៃ​១១-១៤​កុម្ភៈ ឆ្នាំ​២០២១ នេះ

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​. ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​. វៀតណាម​នេះ ដើម្បី រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​រៀប រយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀត ណា​ម ដែល នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២១ ខាង​មុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុម ហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណ ជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖
១-​ហាម​ដាច់ខាត មិនឱ្យ​មាន​ការ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សម្លេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធី​បុណ្យ ។ -​មិន​ឱ្យ​លេង​ល្បែង​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង នេះ​រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​
២-​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​ត្រូវ​អនុវត្ត​នូវ​វិធាន​សុខាភិបាល ក្នុង​ការទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​Covid-19 និង​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង ការអុជ​ទៀនធូប ក្រដាស​សែន ភ្លើងចង្ក្រាន ចរន្ត​អគ្គិសនី ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ​។ ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត​មិន ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ​ឬ​ទ្រូងផ្លូវ​សាធារណៈ​។​
៣-​ចាប់ពី​ពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មាន ការ នាំចូល​ផាវ កាំ​ជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រ៉ា​ជ​ធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ ទាំងនេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។
៤-​គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង ក្រោម​ឱវាទ និង​ប្រជា​ពលរ ដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្ត​តាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។
៥-​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​
៦-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិ​ភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​។​
៧-​ជន​ណា​បំពាន​លើ​សេ​ចំ​ក្តី​ណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្ក​ឱ្យ​មាន​ច​លាំ​ច​ល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សា​ធា រណៈ​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ៕

Filed in: ព័ត៌មានជាតិ