សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ ខណ្ឌ​ទាំង​១៤ ប៉ូលិ៏ស និង​កងរាជអាវុធហត្ថ ពង្រឹង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឲ្យបាន​តែ​ល្អប្រសើរ​

​លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ ខណ្ឌ​ទាំង​១៤ ប៉ូលិ៏ស និង​កងរាជអាវុធហត្ថ ពង្រឹង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឲ្យបាន​តែ​ល្អប្រសើរ​

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការងារ​អោយ​កាន់តែ​ល្អប្រសើរ ជុំវិញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ ដើម្បី​រក្សា​អោយបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​ការ​ជម្រុញ​បែប​នេះ​របស់ លោក​ឃួង ស្រេង បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​០៣​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន លោក ស ថេត ស្នងការ​នគរបាល​រាជធានី លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង​១៤​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ លើកឡើងថា ការអនុវត្ត​គោ​លន យោ​បាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ​កន្លងមក​ឃើញថា យើង​អនុវត្ត​បាន​ល្អប្រសើរ បើទោះបីជា​មាន​ភាព​ចន្លោះ​ប្រហោង​បន្តិចបន្តួច ក្តី ។​

​លោក​បន្ត​ទៀត​ថា សម្រាប់​គោ​លន​យោ បាយ​ថ្មី ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​នេះ គឺ​បាន​ពាក់ព័ន្ធ​ទៅ​ដល់​មន្ទីរ​មួយចំនួន​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស លើ​ការផ្ដល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​រហ័ស​និង​មាន​តម្លាភាព​។

​លោក​បន្ត​ទៀត​ថា មន្ទីរ​ដែល​មាន​តួនាទី​នៃ​ការផ្ដល់​ច្បាប់​អនុញ្ញាត លើ​លិខិត​បទដ្ឋាន​នានា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើក​អាជីវកម្ម​នានា ដូច​ជា​ការ​អនុញ្ញាត​ឲ្យមាន​ការបូ​ម​ខ្សាច់ ការអនុញ្ញាត​ឲ្យ​បើក​នៅ​ភោជនី យដ្ឋា​ន កុងស៊ី​បញ្ចាំ កុងស៊ី​កាប់​ជ្រូក កាប់​គោ​ជាដើម មន្ទីរ​ជំនាញ​ត្រូវ​តែ​ចុះ​សិក្សា​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​អនុញ្ញាត​ឱ្យ​គេ​បើក​អាជីវកម្ម​។ ថា​តើ​អាជីវកម្ម​ទាំងនោះ​សមស្រប​នឹង​ការអនុញ្ញាត​របស់​យើង​ដែរឬទេ​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​សន្តិសុខ​សុវត្ថិភាព​នេះ ទាំង​អ្នក​មាន អ្នកក្រ ប្រទេស​ណា​ក៏​ដោយ គេ​ចង់​បាន​គ្រប់​គ្នា​។ ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ​អោយបាន​ល្អ ដើម្បី​ទទួលបាន​នូវ​ការជឿ​ទុកចិត្ត​នឹង​ទទួលបាន​នូវ​ភាព​កក់​ក​ពី​បងប្អូន​ប្រជាពលរដ្ឋ​។ ពាក់ព័ន្ធ​នឹង​ទំនាស់​នានា​នៅក្នុង​មូលដ្ឋាន​អាជ្ញាធរ មូលដ្ឋាន​ត្រូវ​ប្រឹងប្រែង​ដោះ​បញ្ចប់ កុំ​អី បញ្ជូន​មកឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោះ ។

​ជាងនេះទៅទៀត ជុំវិញ​ប្រតិបត្តិការ និង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន ត្រូវ​ហ៊ំ ព័ទ្ធ កន្លែងកើតហេតុ​និង​ព្រឹត្តិការណ៍​ទាំងនោះ​ឲ្យបាន​ឲ្យបាន​ម៉ឺងម៉ាត់​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​យើង​មិន​បាន​ល្អ​៕

Filed in: ព័ត៌មានជាតិ