សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​កសាង​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ ជាមួយ​និង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាល់​លូ​ជ្រុង ទំហំ​ទទឹង​៨​ម៉ែត្រ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​កសាង​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ ជាមួយ​និង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាល់​លូ​ជ្រុង ទំហំ​ទទឹង​៨​ម៉ែត្រ​

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​កសាង​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ ដែល មានឈ្មោះ​ថា​“​ស្ថានីយ​បូមទឹក​ទួល​ពង្រ​” ជាមួយ​និង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់​លូ​ជ្រុង​ឱ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​នៅ​តំបន់​ជាយក្រុង​ពិសេស នៅ​ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គម្រោង​ខាងលើ​នេះ​បានលើកឡើង នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ ដើម្បី​រំដោះ​ទឹក​នៅ​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​៣ និង​មន្ត្រី​ជំនាញ​កាលពី​រសៀល​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី ក្រោម​វត្តមាន លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​បាន​បញ្ជាក់ថា ជា​គម្រោង​ដែល​យើង​បាន​សិក្សា​រួច គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ស្ថានីយ​បូមទឹក​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ទួល​ពង្រ ដែល​មានឈ្មោះ​ថា ស្ថានីយ​បូមទឹក​ទួល​ពង្រ ជាមួយ​និង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់​លូ​ជ្រុង​ឱ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ​នៅ​ទីតាំង​ចាំបាច់​។​

​លោក​បន្តថា ស្ថានីយ​បូមទឹក​ទួល​ពង្រ នេះ​មាន​ម៉ាស៊ីនបូមទឹក ចំនួន​៣​គ្រឿង ដែល​អាច​រំដោះ​ទឹកបាន នៅ​តំបន់​ទួល​ពង្រ ត្រពាំង​ថ្លឹង និង​តំបន់​ជុំវិញ​។ គម្រោង​នេះ​នឹង​បើក​ការដ្ឋាន​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយ​គ្រោង​បញ្ចប់​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២១ បើសិន​យើង​មាន​ថវិកា​គ្រប់គ្រាន់​និង​មាន​ការឯកភាព​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ ក្រៅ​ពី​គម្រោង​កសាង​ស្ថានីយ​បូមទឹក​ទួល​ពង្រ ជា​ការងារ​ចំពោះ​មុខ យើង​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យបាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់​ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ​ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់​ឲ្យដឹងថា ចំពោះ​ការងារ ពាក់ព័ន្ធ​និង​ការងារ​រំដោះ​ទឹក យើង​ត្រូវតែ​ធ្វើ​ហើយ ទាំង​ការស្តារ​ប្រឡាយ​អោយ​បាន​ធំ​រហូតដល់​៨​ម៉ែត្រ និង​ការងារ​ស្ថាបនា​ស្ថានីយ​បូមទឹក​ទួល​ពង្រ​ជាដើម​។ អ្វី​ដែល​សំខាន់​នោះ​គឺ​បញ្ហា​ថវិកា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​យើង​ត្រូវតែ​ប្រឹងប្រែង ជាមួយ​និង​ការគៀងគរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​ម្ចាស់​បុរី​ធំៗ​អោយ​ចូលរួម ។​

​លោក​ឃួង ស្រេង ក៏​បាន​បញ្ជាក់ថា ដើម្បី​អោយ​ការងារ​ខាងលើ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន​និង​លឿន​ទាន់ពេលវេលា​នោះ នៅ​ថ្ងៃ​សៅរ៍​នា​ចុង​សប្តាហ៍​នេះ លោក​នឹង​អញ្ចឹញ​ចុះទៅ​ពិនិត្យ​ប្រឡាយ​និង​ទីតាំង​ខាងលើ​ដោយផ្ទាល់​តែម្តង ដើម្បី​ជម្រុញ​ការងារ​នេះ​អោយ​បាន​លឿន​ទាន់​រដូវប្រាំង​ងាយស្រួល​ធ្វើការ ដើម្បី​បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នា​រដូវវស្សា​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ