សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គាំទ្រ​សហប្រតិបត្តិការ​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ដែល​មក​ ​រកស៊ី​នៅ​ក​ម្ពជា

លោក ឃួ​ង ស្រេង​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គាំទ្រ​សហប្រតិបត្តិការ​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ដែល​មក​ ​រកស៊ី​នៅ​ក​ម្ពជា

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ គាំទ្រ​បន្ដ​កិច្ចសហប្រតិបត្តិការ​ជា​និច្ច​ចំពោះ​អ្នក​វិនិ យោគ​ទាំង​ផ្នែក​សន្ដិសុខ​ស​វត្ថ​ភាព និង​ប្រសិទ្ធភាព ដែល​មក​រកស៊ី​នៅ​ក​ម្ពជា ។ លោក ឃួ​ង ស្រេង អ​ភិ បាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការគាំទ្រ​បែបនេះ ខណៈ​លោក​ទទួល​ជួប លោក​ផាក​ហ៊ីង​ខ្យង់​(H.E. Ph.D.Park Heung Kyeong) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​សម្ដែង​ការ​គួ​សម និង​ពិភាក្សា​ការងារ នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ បាន​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​រីកចម្រើ​ន​រហូត​ដល់​បច្ចុប្បន្ន នេះ ។

​លោក អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​លើក ឡើង​ដែរ​រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គឺ​ក្រោម​ការដឹកនាំ​ពី​សម្តេច​តេជោ​ហ៊ុនសែន​ដែល​ជា​ស្ថាបនិក​សន្តិភាព​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា រួចផុត​ពី​សង្គ្រាម ហើយ​នាំមក​នូវ​សន្តិភាព​ពេញ​បរិបូរណ៌​និង​បាន​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ការអភិវឌ្ឍ​រីក​ចម្រើន​រហូត​មកដល់​ពេលបច្ចុប្បន្ន​។​

​លោក​ផាក​ហ៊ីង​ខ្យង់​(H.E. Ph.D.Park Heung Kyeong) អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ស្នើ​សូមអោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​គាំទ្រ​ចំពោះ​ក្រុម ហ៊ុន​ឆ្នៃ​បំលែង​សំរាម ដែល​បាន​ធ្វើ​ការសិក្សា​ជា​យូ​មកហើយ​នោះ​ធ្វើ​ការវិនិយោគ​នៅ​ពេល​ដេញថ្លៃ​បាន​ច្បាប់​អនុញាតិ​វិនិយោគ ហើយ​សូម​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ផងដែរ​។​

​ក្នុងឱកាស​នោះ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​គាំទ្រ​សហការ និង​ជំរុញ​លើកទឹកចិត្ត ចំពោះ​ការ​បណ្តាក់ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​-​សេវាកម្ម​ស្របច្បាប់ គ្រប់​ប្រភេទ​។ ព្រមទាំង​បាន​បើកទូលាយ​សម្រាប់​ការ វិនិយោគ និង​ផ្តល់​ទំនុកចិត្ត ខ្ពស់​ជូន​ដល់​ធុរជន និង​សហគ្រិន​ទាំងអស់​ស្រប​តាម​ក្រប​ខណ្ឌ​របស់​ប្រទេស​ដើម្បី​ជំរុញ​វ​ឌ្ឍ​ភាព​សង្គម ៕

Filed in: ព័ត៌មានជាតិ