សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ ទីម័​រខាង​កើត​នៅ​តែ​ជា​មិត្ដភាពដ៏ ល្អ​ជាមួយ​គ្នា លើក​គ្រប់​វិស័យ

លោក ឃួ​ង ស្រេង​៖ ទីម័​រខាង​កើត​នៅ​តែ​ជា​មិត្ដភាពដ៏ ល្អ​ជាមួយ​គ្នា លើក​គ្រប់​វិស័យ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ទីម័​រខាង​កើត នៅតែ​ជា​មិត្ដដ៏​ល្អជា កម្ពុជា ជាពិសេស ជា​ដៃគូរ​អភិវឌ្ឍ​ន៏ លើ​គ្រប់​វិស័យ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​រីករាយ​ណាស់​ដែល​បាន​រាប់អាន និង​បាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​ទី​ម័រ ហើយ​ចំពោះ​ការស្នើ​ឱ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង នៅ​ប្រទេស​ទី​ម័រ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រតិភូ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច តាម​ការស្នើសុំ​របស់ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​នោះ​ផង​ដែរ ។

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បែប​នេះ​ខណៈ លោក ទទួល​ជួប សម្ដែង​ការ​គួ​សម ជាមួយ​លោក H.E. ERMENEGILDO ”KUPA” LOPES) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត កាលពី​រសៀល​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០២១ នៅ​រាជធានី ។

​លោក អឺ​មេ​ណេ​ហ្ស៊ីល​ដូ គូ​ប៉ា​ឡូប៉េស​H.E. ERMENEGILDO”KUPA ”LOPES) បាន​មាន ប្រសាសន៍​លើក​ឡើង​ថា មន្ត្រី​ការទូត​របស់​ទី​ម័រក៏ដូចជា​និស្សិត​ទី​ម័​រ​ដែល​បាន​និង​កំពុង​ស្នាក់នៅ​ធ្វើ​ការងារ​និង​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​ពិតជា​មាន​ការ​កក់ក្តៅ​ខ្លាំងណាស់ ជាមួយ​នឹង​សន្តិសុខ​យ៉ាង​ល្អប្រសើរ ប្រៀប​បាន​នឹង​ការរស់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​អញ្ចឹង​ដែរ​។

​លោក​បញ្ជាក់ថា រាជធានី​ភ្នំពេញ បើ​តាម​ការអង្កេត​មើល​របស់​លោក ឃើញថា ពិតជា​មាន​សន្តិសុខ​យ៉ាង​ល្អប្រសើរ​ខ្លាំង​មែនទែន ដោយ​នៅ​តាម​ដងផ្លូវ​នា​នា នៅ​កន្លែង​ក្លឹប​រាត្រី កន្លែង​សប្បាយ​សុភាព​នានា ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​រំខាន​នោះទេ​គឺ​មាន​សន្តិសុខ​ល្អ​២៤​ម៉ោង​លើ​២៤​ម៉ោង បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជឿនលឿន​មួយ​ចំនួន ពិសេស​សហ រដ្ឋ​អាមេរិក ក៏​មិន​ទាន់​ធ្វើបាន​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ​។ ក្រៅពី​មាន​សន្តិសុខ​ល្អប្រសើរ​ហើយ រាជធានី​ភ្នំពេញ​ក៏​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​មាន​បរិស្ថាន​ល្អ​ប្រសើរ​ជាមួយ​នឹង​មាន​ទន្លេ​បួន​មុខ​ដ៏​ស្រស់​ស្អាត​ថែមទៀត​។​

​លោក អឺ​មេ​ណេ​ហ្ស៊ីល​ដូ គូ​ប៉ា​ឡូប៉េស ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ដែល​បាន​ដឹកនាំ​ប្រទេស​នេះ ចេញពី​ចំណុចសូន្យ​រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​មកដល់​ពេល នេះ​។

​លោក​លើកឡើង​ទៀត​ថា សម្ដេច​តេជោ​ហ៊ុនសែន ត្រូវបាន​ព្រះ ប្រទាន​ឲ្យមក​គ្រប់គ្រង​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យ​ប្រទេស​នេះ​មាន​សន្តិភាព​ពេញ​បរិបូណ៍​ជាមួយនឹង​ការអភិវឌ្ឍន៍​ឥត​ឈប់ឈ​រ​។​

​លោក​ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ សម្តេច​តេជោ​ហ៊ុនសែន ដែល​បាន​ផ្ដល់​ជា​អំណោយ ម៉ាស​ចំនួន​១​លាន​៥​សែន​ម៉ាស​ជាមួយ​
​និង​ឧបករណ៍​មួយចំនួនទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រទេស​ទី​ម័រ ខណៈ ប្រទេស​ក្បែរ​ខាង ក៏​ដូច​ប្រទេស​ជា​សមាជិក​អាស៊ាន មិន​បាន​មើលឃើញ​ទី​ម័រ ។ នេះ​ជា​សណ្តាន​ចិត្ត​មួយ​ដ៏​ល្អ​បំផុត​របស់​កម្ពុជា​ចំពោះ​ប្រទេស​ទី​ម័រ​។ បន្ថែម​ពី​នេះ​ទៀត​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​មួយ​ដែល បាន​ជួយ​ជំរុញឲ្យមាន ការតស៊ូ​មតិ រហូត​ប្រទេស​ទី​ម័រ ទទួលបាន​ឯករាជ្យ​។​

​លោក​អឺ​មេ​ណេ​ហ្ស៊ីល​ដូ គូ​ប៉ា​ឡូប៉េស ក៏​បាន​ស្នើ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័រ ដើម្បី​ឱ្យ​ប្រទេស​ទី​ម័រ បាន​សិក្សា​រៀនសូត្រ​ពី​រាជធានី​ភ្នំពេញ ខណៈ​ដែល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​រាជធានី​បាន​ល្អ​ទាំង​សន្តិសុខ​ទាំង​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​ក្នុងអំឡុង​របប​ប៉ុលពត​ដែល​បាន​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​នឹង​កំភ្លេច​បំផ្លាញ​ប្រទេសជាតិដ​ល់​ចំណូល ។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន មិន​ត្រឹមតែ​ធ្វើឲ្យ​ប្រទេស​កម្ពុជា រួចផុត​ពី​សង្គ្រាម ហើយ​នាំមក​នូវ​សន្តិភាព​ពេញ​បរិបូរណ៍​ប៉ុណ្ណោះ​ទេ តែ​បាន​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​រហូត​មកដល់​ពេល​នេះ​ថែម​ទៀត​។​

​លោក​បន្តថា ក្រៅ​ពី​ការគ្រប់គ្រង​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ហើយ​នោះ ការគ្រប់គ្រង​នូវ​ជំងឺ -១៩ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ក៏​បាន​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​នេះ បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ ។

​លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​រីករាយ​ណាស់​ដែល​បាន​រាប់អាន និង​បាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​ទី​ម័រ ហើយ​ចំពោះ​ការស្នើ​ឱ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង នៅ​ប្រទេស​ទី​ម័រនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រតិភូ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច ក្រោយ ពេល​ដែល​ជម្ងឺ​កូវី​ដ​-១៩​បាន​សាបរលាប​ជាមួយនឹង​ការបានទទួល​បាក់​សាំង​ចាក់​ការពារ​ជំងឺ​នេះ​ហើយ​នោះ​៕

Filed in: ព័ត៌មានជាតិ