សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ​បរិច្ចាគ​ប្រាក់បៀវត្ស​៧​ខែ ជូ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វិដ​-១៩

អភិបាល​រាជធានី​ភ្នំពេញ​បរិច្ចាគ​ប្រាក់បៀវត្ស​៧​ខែ ជូ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វិដ​-១៩

​ភ្នំពេញ​៖ នៅក្នុង​លិខិត​ផ្ញើរ​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វិដ​-១៩​នៅ​ថ្ងៃ​នេះ​របស់​លោក ឃួ​ង ស្រេង ថា ខ្ញុំបាទ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ សូម​គោរព​ជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា ប្រធាន​គណៈកម្មការ​អន្តរ ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ (COVID-19)

​ដើម្បី​បន្ត​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ ប្រយុទ្ធប្រឆាំង​នឹង​មេ​រោគកូ​វីដ​១៩(COVID-19) នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំបាទ​សូម​ផ្តល់​ប្រាក់​បៀវត្ស ជា​អភិបាល​រាជធានី​ភ្នំពេញ​ចំនួន​០៧​ខែ ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ឆ្នាំ​២០២១ ជូន​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩(CoVID-19)​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម​រដ្ឋមន្ត្រី មេត្តា​ជ្រាប ដោយ សេចក្ដី​អនុគ្រោះ​។​

​សូម ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មេត្តា​ទទួល​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ ៕

Filed in: ព័ត៌មានជាតិ