សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្រប​តាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្រប​តាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន

ភ្នំពេញ​៖ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​ករណី​វិវាទ​រវាង​ក្រុមហ៊ុន​CCCC Third Harbour Engin eering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា នៅក្នុង​ការដ្ឋាន​សារ​សង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ដែល​មាន​ជាន់​ក្រោម​ដី ២​ជាន់ និង​កម្ពស់​ឡើងលើ ៦​ជាន់ ដែល​ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​សុក្រ ៩​កើត ខែ​មាឃ ឆ្នាំ​ជូត ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​បាន​មានប្រសាសន៍ថា​៖ កន្លង​មក​ជម្លោះ​នេះ ក៏​បាន​ធ្វើឲ្យ​សំណង់​ផ្សារ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ជា​ច្រើន​ខែ ដែល​បាន​ធ្វើឲ្យ​អាជីវករ​ទាំងអស់ មាន​អារម្មណ៍មិនល្អ​ចំពោះ​គម្រោង​នៃ​ការសាងសង់​ផ្សារ​ទំនើ​សេន​ជូ​រី​ផ្លា​ហ្សា​នេះ និង​បាន​ធ្វើឲ្យ​សំណង់​នេះ​មិន​អាច​បញ្ចប់​តាម​កិច្ចសន្យា​ដែល​បាន​កំណត់ និង​ម្យ៉ាងទៀត ក៏​បាន​ធ្វើឲ្យ​អាជីវករ​ខកខាន​ក្នុង​ការល​ក់​ដូរ​ផងដែរ ។ លោកជំទាវ​ក៏​បាន​បន្តទៀតថា កន្លងមក​ក្រសួង​បាន​ចាត់​គណៈប្រតិភូ​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ទំនាស់ និង​មាន​ការប្រជុំ​សម្របសម្រួល​ជា​បន្តបន្ទាប់ ។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​នេះ ក្រោម​ការដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​វិវាទ នៅ​ចំពោះមុខ​វត្តមាន​របស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គូរ​ភាគី​ទាំង​សង្ខាង​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត ដោយ​ករណី​វិវាទ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព ភាតរភាព និង​យុត្តិធម៌ ហើយ​គ្រប់ភាគី​សុទ្ធ​តែ​ឈ្នះ ស្រប​តាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ ជាពិសេស ភាគី​ទាំងអស់​ក៏​បាន​ឯកភាព និង​សន្យា​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ តាម​ស្មារតី​កិច្ចប្រជុំ​នា​រសៀល​នេះ​ក្នុងការ​បញ្ចប់ទំនាស់ និង​បន្ត​ការសាងសង់​បញ្ចប់ ។

​នៅ​ចំពោះមុខ​អង្គប្រជុំ ចាប់ពី​ពេលនេះ​តទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ក៏​បាន​ប្រគល់​ការដ្ឋាន​សំណង់​ជូន លោកជំទាវ​ឧកញ៉ា ចាន់ សុ​ទ្ធា អគ្គនាយិកា ក្រុមហ៊ុន​សេន​ជូ​រី​ហ្គ្រុ​ប បន្ត​សាងសង់​បញ្ចប់ ដើម្បី​ឲ្យ​ភាគី​ក្រុមហ៊ុន បាន​ប្រគល់​ជូន​ដល់​អាជីវករ​ជាង ១.២០០​តូប អាច​ធ្វើ​ការលក់ដូរ​ជា​ធម្មតា​វិញ​នៅក្នុង​ផ្សារ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា ក្រុមហ៊ុន នឹង​បន្ត​បញ្ចប់​ការសាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​នៃ​សំណង់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បន្ថែម​មួយកម្រិត​ទៀត ។ នៅ​ចុងបញ្ចប់​ភាគី​ទាំងអស់​ក៏​បាន​ធ្វើ​ការប្រគល់ និង​ទទួល​នូវ​កិច្ចសន្យា​សាងសង់​នៅក្នុង​ទីតាំង​ការដ្ឋាន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ