សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួន ច្បារ​មុខ​ក្រសួង​ការពារជាតិ​ឡើងវិញ ឱ្យ​កាន់តែ​មាន​សោភ័ណភាព ស្រស់ស្អាត​

​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួន ច្បារ​មុខ​ក្រសួង​ការពារជាតិ​ឡើងវិញ ឱ្យ​កាន់តែ​មាន​សោភ័ណភាព ស្រស់ស្អាត​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ មុខ​ក្រសួង​ការពារ​ជាតិ​ឡើងវិ ញ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត មាន​លំហូរ​ចរាចរ ណ៍​ស្រួល​ធ្វើដំណើរ និង​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់ ប្រជាពលរដ្ឋ​ហាត់ប្រាណ​ផងដែរ​។​

​គម្រោង​ផែនការ​កែលម្អ​សួនច្បារ​មុខ ក្រសួង​ការពារជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៉ី​នេះ បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រួម​គ្នា រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួង​ការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១​នេះ ក្នុង​គោលបំណង ធ្វើ​ឱ្យ​សួនច្បារ​នេះ​កាន់តែ​សម្រស់​ស្រស់ស្អាត​ហើយ​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយនឹង​ផ្លូវ​ច្រកចូល​ក្រសួង​ការពារជាតិ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រដ្ឋបាល​រាជ ធានី​ភ្នំពេញ​គាំទ្រ​ទាំងស្រុង ចំពោះ​គម្រោង​កែលម្អ​សួនច្បារ​នេះ ព្រោះ​វា​បាន​ជួយ​លើក​សម្រស់​ផ្លូវ​នេះ​ឱ្យ​កាន់តែ​ស្រស់ស្អាត ខណៈ ដែរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន​។​

​ឯកឧត្ដម​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល និង​ក្រសួង​ការពារជាតិ​ត្រូវ​សិក្សា គម្រោង​កែ​លម្អ​សួនច្បារ​នេះ​ឱ្យបាន​ច្បាស់លាស់ ហើយ​មាន​ភាព​ស៊ីគ្នា​រវាង​សួនច្បារ​ចាស់​នឹង​សួនច្បារ​ថ្មី ដើម្បី​ឱ្យ​តំបន់​នេះ​បាន​ស្រស់​ស្អាត​ទាំង​ព្រម ស្របពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​របង​ថ្ម​យ៉ាង​ស្រស់​ស្អាត​ពីមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ការ កែលម្អ​រង្វង់​មូល​ក្តាន់​២ និង​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ​។​

​ឯកឧត្ដម​បានបញ្ជាក់​ថា គម្រោង​កែ​លម្អ​សួនច្បារ​នេះ​អាច​នឹង​ស្ថាបនា​រួចរាល់​ព្រមៗ​គ្នា ជាមួយ​នឹង​ការសាង់សង់​អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី ដែល​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​ក្រោម​អធិបតី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​រង្វង់​ខែមិថុនា ឆ្នាំ​២០២១​នេះ​។ បន្ទាប់​មក​តំបន់​នេះ​នឹង​មាន​លំហូរ​ចរាចរណ៍​ធ្វើដំណើរ​ងាយស្រួល​ឡើងវិញ មិន​ប្រឈម​នឹង​ការកកស្ទះ​ដូច​សព្វថ្ងៃ​ឡើយ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ថា​បើ​មើល​មួយ​ប្លែក​យើង​ថា ការកែ​សួន​ធម្មតា ប៉ុន្តែ​បើ​សិក្សា​ពី​ប្រវត្តិ​សួន ឃើញថា សួន​នេះ​ស្ថាបនា​យូរលុង​ណាស់​មកហើយ ហើយ​វាសិ្ថត​នៅទី​តាំងផ្លូវ​អន្តរជា​តិ ដែល​ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ការឆ្លងកាត់ អ៊ីចឹង​ទេ ការកែលម្អ​សួន សូម​ឱ្យ​មន្ទីរ​សា​ធា រណ​ការធ្វើ​កិច្ចការងារ​នេះ ជាមួយ​ក្រុម​ការ ងារ បច្ចេកទេស ហើយ​ឱ្យ​ចេញ​ជា​ប្លង់​សួន​ចេញពី​កា្ត​ន់​២​ធ្វើ​ម៉េច​ឱ្យមាន​ស៊ីមេទ្រី​គ្នា​ក្នុង​រចនាបថ​តែមួយ ខ្ញុំ​សូម​ឯកភាព​ទាំងស្រុង ។​

​លោក​ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ បាន​ថ្លែងថា គម្រោង​កែ​លម្អ​សួនច្បារ​មុខ​ទីស្តីការ ក្រសួង​ពារ​ជាតិ​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណភាព​ទាំង​ក្រសួង និង​សួនច្បារ​ឱ្យ​មាន​ភាពស្រស់ ស្អាត​បន្ស៊ី​គ្នា​ប៉ុណ្ណោះ​ទេ គឺ​បាន​បើក​ឱ្យមាន​ចរាចរណ៍​ចេញចូល​ងាយស្រួល​ផងដែរ​។​

​សូមបញ្ជាក់​ថា តាម​គម្រោង​កែ​លម្អ​សួនច្បារ​មុខ​ក្រសួង​ការពារ​ជាតិ​នេះ នឹង​ត្រូវ​កាត់​សួន​ចាស់​ចេញ​រហូតដល់ ប្រវែង​៤៥ ម៉ែត្រ ដើម្បី​រៀប​ជា​ផ្លូវចេញចូល​មុខក្រសួង ហើយ​សួន​ថ្មី​នេះ នឹង​រៀប​ជា​ថ្ម​ក្រា​នី​ត ដាំ​ស្មៅ បំពាក់​អំពូល​ភ្លើង​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​ហាត់ប្រាណ​ងាយស្រួល ជាមួយនឹង​ទីតាំង​ធំ​ទូលាយ​ជាង​មុន​៕

Filed in: ព័ត៌មានជាតិ