សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ៖ ប្រទេស​រុស្ស៊ី​គ្រោង​នឹង​បញ្ជូន​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ (Sputnik V)​មក​ឲ្យ​កម្ពុជា នៅពេល​ខាងមុខ​

​លោក ឃួ​ង ស្រេង ៖ ប្រទេស​រុស្ស៊ី​គ្រោង​នឹង​បញ្ជូន​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ (Sputnik V)​មក​ឲ្យ​កម្ពុជា នៅពេល​ខាងមុខ​

​ភ្នំពេញ​៖ ក្នុងជំនួប​សំដែង​ការគួរសម​រវាង លោក អាណា​តូ​លី បូ​រ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​របស់​សហព័ន្ធ​រុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០​ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក អាណា​តូ​លី បូ​រ៉ូវីគ​បាន​មានប្រសាស​ន៍​លើកឡើងថា ប្រទេស​រុស្ស៊ី​បាន​មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​៦៥​ឆ្នាំ​ហើយ ។ ទំនាក់ទំនង​នេះ​បាន​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំ​នង​កាន់តែ​ល្អប្រសើរ រហូត មកដល់​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក អាណា​តូ​លី បូ​រ៉ូវីគ បាន​បន្តទៀតថា ស្ថានភាព​ជំងឺ​កូវី​ដ​–១៩ បាន​ធ្វើអោយ​ប៉ះពាល់ ដល់​បណ្ដាល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ។ ក្នុងនោះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​ប្រទេស​មួយ​ដែល​ប្រឈម​នឹង​ជំងឺ​កូវី​ដ​–១៩​នេះ​ផង​ដែរ ។ ប៉ុន្តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ ពិសេស​គឺ​ការគ្រប់គ្រង​នូវ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​–១៩​នេះ​ប្រទេស​រុស្ស៊ី​បង្កើតបាន​វ៉ាក់សាំង (Sputnik V)​ដើម្បី​ចាក់​ការពារ​ជំងឺ​នេះ ហើយ​វ៉ាក់សាំង​នេះ​ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ជូន​មកឲ្យ​ប្រទេស​កម្ពុជា​នា​ពេលដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​បញ្ជូន​វ៉ាក់សាំង​នេះ​មក​អោយ​កម្ពុជា ។​

​ក្នុងជំនួប​សម្ដែង​ការគួរសម​នោះ ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​នៃ​ការ​ចងសម្ព័ន្ធភាពរ​វា​ង​ទីក្រុង​ពីរ​របស់​ប្រទេស​រុស្ស៊ី​ជាមួយនឹង​រាជធានី​ភ្នំពេញ​ដែល​នៅក្នុង​នោះ គឺ​ទីក្រុង​ម៉ូស្គូ​ចង់ ចង​សម្ព័ន្ធមេត្រីភាព​ជា​មួយ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ណូវ៉ូ​ស៊ី​ប៊ីស ចង​សម្ព័ន្ធមេត្រីភាព​ជា​មួយ​និង​រាជធានី​ភ្នំពេញ​ដែរ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​កូវី​ដ​–១៩ ការចុះហត្ថលេខា​ទៅ​លើ​ការចង​សម្ព័ន្ធមេត្រីភាព​នេះ​ត្រូវ​បាន​អូសបន្លាយ​ពេល ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការចុះហត្ថលេខា លើ​អនុសារណៈ​យោគយល់ ស្ដីពី​ការបង្កើត​ចំណង​មិត្តភាព​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ទាំងពីរ​របស់​ប្រទេស​រុស្ស៊ី​នេះ គ្រោង​នឹង​ធ្វើឡើង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ពោល​គឺ​ក្រោយពី​ស្ថានភាព​កូវី​ដ​–១៩​បាន​ធូរស្រាល​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នោះ ក៏​បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រទេស​រុស្ស៊ី ដែល​បាន​ជួយ​ឧបត្ថម​គាំទ្រ​ជា​ច្រើន​មក​ប្រទេស​កម្ណុជា​ក្រោយ​ឆ្នាំ​១៩៧៩ ។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​រុស្សី​នៅ​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ថែម​ទៀត​។ ជាក់ស្តែង​អ្វីដែល​យើង​បាន​ឃើញជាក់ស្តែង​នោះ ប្រទេស​រុស្សី​បាន​កសាង​មន្ទីរពេទ្យ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ នោះ​គឺ មន្ទីរពេទ្យ​រុស្ស៊ី​ដែល​បាន​បន្សល់​ទុក​អោយ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ ។​

​លោក​ឃួង ស្រេង បាន​បន្តទៀតថា មន្ទីរពេទ្យ​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ ខណៈ​កូវី​ដ​–១៩ មន្ទីរពេទ្យ​នេះ​បាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការព្យាបាល​ជំងឺ​កូវី​ដ​–១៩​។​

​ជា​ការឆ្លើយតប​ទៅនឹង​អ្វី ដែល​បាន​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ឃួង​ស្រេង​បាន​ថ្លែងកា​រ​អរគុណ​នូវ​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់​ប្រទេស​រុស្ស៊ី ដែល​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​កូវី​ដ​–១៩ Sputnik V​មក​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​គឺជា​សន្តាន​ចិត្ត​ដ៏​ប្រសើរ​បំផុត​របស់​ប្រទេស​រុស្ស៊ី​ដែល​បាន​គិតគូរ​និង​យកចិត្តទុកដាក់​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​អ្នកវិនិយោគទុន​របស់​ប្រទេស​រុស្ស៊ី​គ្រោង​ថា នឹង​មក​បណ្ដាក់ទុន​រកស៊ី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​លោក​ឃួង ស្រេង​បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​បង្កលក្ខណៈ​ងាយស្រួល​គ្រប់​យ៉ាង​សម្រាប់​អ្នកវិនិយោគទុន​របស់​ប្រទេស​ប្រទេស​រុស្ស៊ី​ដែល​ចង់​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា វ៉ាក់សាំង រុស្ស៊ី Sputnik V​បាន​ដំណើរការ ចាក់​ជូន​ពលរដ្ឋ​នៅ​ប្រទេស​រុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតី​រុស្សី​លោកពូ ទីន​ក៏បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​ហើយ​ដែរ ។ វ៉ាក់សាំង រុស្ស៊ី Sputnik V​ត្រូវ ចាក់​ពីរ ដូស មាន​ប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុក​ក្នុង​សីតុណ្ហភាព ទូ​ទឹកកក ធម្មតា​តម្លៃ ប្រហែល ១០ ដុល្លារ​/​ដូស ៕

Filed in: ព័ត៌មានជាតិ