សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ទិញ រថយន្ត​សម្រាប់​បូម​លូ ១៨ គ្រឿង បន្ថែមទៀត ដើម្បី ជំរុញ​ឲ្យ​ការ​ស្តារលូ​នៅក្នុង​រាជធានី​បាន​ទាន់ពេលវេលា​

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ទិញ រថយន្ត​សម្រាប់​បូម​លូ ១៨ គ្រឿង បន្ថែមទៀត ដើម្បី ជំរុញ​ឲ្យ​ការ​ស្តារលូ​នៅក្នុង​រាជធានី​បាន​ទាន់ពេលវេលា​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ទិញ​រថយន្ត សម្រាប់​បូម​លូ ចំនួន​១៨ គ្រឿង បន្ថែមទៀត ដើម្បី ជំរុញ​ឲ្យ ការ​ស្តារលូ បាន​លឿន នៅក្នុង​រាជធានី ភ្នំពេញ ដំណើរការ ទៅ​បានរ​លូន​ទៅ​តាម​ការគ្រោងទុក ដើម្បី​ឲ្យ​ប្រពន្ធ​លូ​ទាំងនោះ អាច​រំដោះ​ទឹកបាន នា រដូវវស្សា ខាងមុខនេះ ។ នេះ​បើ​តាម​ការបញ្ជាក់ ឱ្យដឹង​ពី​លោក ឃួ​ង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅ ថ្ងៃទី ២០ ខែ​មករា ឆ្នាំ ២០២១ ។

​លោក ឃួ​ង ស្រេង បាន មានប្រសាសន៍ លើកឡើងថា ៖ ការស្ដារ​លូ​ដោយ ដៃ​មក​ដល់​សម័យ​ជឿនលឿន នេះ​គឺ​វា​ហួស​សម័​ទៅហើយ ។ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង ទិញ​រថយន្ត សម្រាប់ បូម​លូ ចំនួន​១៨ គ្រឿង​បន្ថែម​ទៀត ដើម្បី​ទ្រ​សភាពការណ៍ នៃ ការ​ស្តារលូ នេះ​ឱ្យបាន​ល្អ លឿន​ពិសេស យើង ត្រូវធ្វើ ឲ្យបាន​ទាន់​ពេល នៅ​ក្នុង​រដូវប្រាំង​នេះ ។

​មានន័យ​ថា ពេល​ភ្លៀង​ធ្លាក់​មក​ដល់​ប្រព័ន្ធ​លូ​យើង អាច​ហូរ​បាន​ស្រួល​រំដោះ​ការលិចលង់​បាន​ទាន់ពេលវេលា តែម្តង ។ លោក ឃួ​ង ស្រេង​ថា ដោយឡែ​បើ​និយាយ​ពី​តម្លៃ​ដែល ត្រូវ​ចំណាយ​នៃ​ការទិញ​ទៅលើ​រថយន្ដ​បូម​លូ​ទាំង​១៨​គ្រឿង​នេះ គឺ​ពុំ​ទាន់​ដឹង​តម្លៃ​សរុប​នៅឡើយ​នោះទេ ៕

Filed in: ព័ត៌មានជាតិ