សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​មាន​វិធានការឲ្យ​បានតឹង​រឹង​បំផុត ចំពោះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​ខ្លាំង រំខាន​ដល់​អ្នកដទៃ​

លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​មាន​វិធានការឲ្យ​បានតឹង​រឹង​បំផុត ចំពោះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​ខ្លាំង រំខាន​ដល់​អ្នកដទៃ​

ភ្នំពេញ ៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​វ​ឱ្យ​តឹងរឹង​បំផុត ចំពោះ​យានយន្ត​ដែល​បំពាក់​ស៊ី​ម៉ាំង​ខ្លាំង​រំខាន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ ក្រសួង​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​និង​មិន​មាន​ការលើកលែង​។​

​ការណែនាំ​បែបនេះ របស់​លោក​ឃួង​ស្រេង បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មករា នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំង​មាន​សមត្ថកិច្ច​ផងដែរ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការងារ​នេះ យើង​ត្រូវតែ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ​ឬ​រថយន្ត​នោះទេ ពោល​គឺ​ឲ្យតែ​មានសំឡេង​រំខាន​ខុស​ពី​ធម្មតា​គឺ​យើង​ត្រូវតែ​ឃាត់ទុក ណែនាំ​អប់រំ​និង​ឲ្យ​ពួកគាត់​ដោះ​ដូរ​មក​ជា​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​បាន​។​ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យបាន​ជោគជ័យ អាជ្ញាធរ​ខណ្ឌ​១៤​និង​មាន​ឧបករណ៍​វាស់ សំឡេង​ក្នុង​១​ខណ្ឌ​២​ទៅ​៣​គ្រឿង​ដើម្បី​ឱ្យ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខណ្ឌ​នីមួយ​មានលទ្ធភាព​ក្នុង​ការឃាត់ វាស់​សំលេង​យានយន្ត​ទាំងនោះ​។​

​លោក​សុង លី​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ផងដែរ​ថា អនុវត្ត​ទៅ​តាម​ការណែនាំ​នៃ​វិធានការ​ឃាត់​យានយន្ត​ពាក់​ស៊ី​ម៉ាំង​លើ​នេះ ក្នុង​ការអនុវត្ត​ជា​លើកទីមួយ កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់​យានយន្ត បាន​ចំនួន​៦០​គ្រឿង និង​បាន​ធ្វើ​បច្ចុប្បន្នភាព​បាន​ចំនួន​៤០​គ្រឿង ប៉ុន្តែ បើទោះបីជា​មាន​ការណែនាំ​ថា អោយ​អប់រំ​នឹង​ប្ដូរ​ស៊ី​ម៉ាំង​មក​ជា​ធម្មតា​វិញ​ឱ្យ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នោះ គឺ​យានយន្ត​ដែល​បាន​ឃាត់ទុក មិនទាន់​អនុញ្ញត​អោយ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​អស់​នៅ​ឡើយ​ទេ ដោយសារ​តែ​ម៉ូតូ​មួយចំនួន​មិនទាន់​មាន​ស៊ី​ម៉ាំង​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​។​

​ក្រៅ​ពី​ការលើកឡើង​ខាងលើ​ជុំវិញ​វិធានការ​ចំពោះ​ការបំពាក់​ស៊ី​ម៉ាំង​មាន​សំឡេង​ខ្លាំង​ខាងលើនេះ ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ក៏​ជា​ការងារ​មួយ​ដែល​លោក​ឃួង ស្រេង​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឃួង​ស្រេង​បាន​បញ្ជាក់​ផង​ដែរ​ថា រាជធានី​ភ្នំពេញ​មិនមែន​សម្រាប់​តែ​អ្នក​មាន​ទេ តែ​ទីក្រុង​ភ្នំពេញ ដាច់ខាត​ត្រូវតែ​មាន​សណ្ដាប់ធ្នាប់ មាន​ភាព​ស៊ីវីល័យ ។ ដូច្នេះ​ទេ អាជ្ញាធរ​ទាំងអស់​ត្រូវ​មាន​វិធានការ​ជុំវិញរ​ម៉ក​ដឹក​សំពីងសំពោង​គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹកជញ្ជូន​ចូល​មក​កណ្ដាល​រាជធានី​នោះទេ ។​

​ជា​ជំហាន​ទី​១​ចំពោះរ​ម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​នេះ អាជ្ញាធរ​ត្រូវ​ឃាត់ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ជា​លើកទីមួយ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ ។ តែបើ​មាន​ជា​លើក​ទី​២ យើង​ត្រូវតែ​ធ្វើ​ការឃាត់​ពួកគាត់​ទុក ។ ការអនុវត្ត​ការងារ​នេះ​គឺ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែ​មាន​សោភ័ណភាព​មាន​សណ្ដាប់ធ្នាប់​សាកស​ម​ជា​ទីក្រុង​ដែល​មាន​ភាព​ស៊ីវិល័យ​៕

Filed in: ព័ត៌មានជាតិ