សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជធានី​ភ្នំពេញ​នឹង​មាន​រថយន្ត ពន្លត់​អគ្គីភ័យ​បំពាក់​ដោយ​កាំជណ្តើរ​កម្ពស់​៤០​ម៉ែត្រ​មួយគ្រឿង ក្រោយ​ជំនួយឥតសំណង ជប៉ុន​

​រាជធានី​ភ្នំពេញ​នឹង​មាន​រថយន្ត ពន្លត់​អគ្គីភ័យ​បំពាក់​ដោយ​កាំជណ្តើរ​កម្ពស់​៤០​ម៉ែត្រ​មួយគ្រឿង ក្រោយ​ជំនួយឥតសំណង ជប៉ុន​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​ចំនួន​២ ២៧,៧៣៦​ដុល្លារ​អាមេរិក សម្រាប់​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់អគ្គីភ័យ ដែល​បំពាក់​ដោយ​កាំជណ្តើរ​កម្ពស់​៤០​ម៉ែត្រ ចំនួន​មួយ​គ្រឿង​។ រថយន្ត​ពន្លត់​អគ្គីភ័យ​ប្រភេទ​បែបនេះ នឹង​ក្លាយជា​រថយន្ត​ពន្លត់​អគ្គីភ័យ​លើកដំបូង​គេ និង​មិន​ធ្លាប់​មាន​ដែល​បាន ដាក់ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។​

​លោកមិ​កាបំ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ តូច​សន្ដិសុខ​មនុស្សជាតិ​KUSANONE ជាមួយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៨ មករា ២០២១ នេះ​បាន​បញ្ជាក់ថា​៖ ចាប់តាំងពី​ឆ្នាំ​១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយឥតសំណង​ខ្នាត​ធំ​រដ្ឋា ភិបាល​ជប៉ុន​បាន​និង​កំពុង​អនុវត្ត​កម្មវិធី KUSA NONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគាត់​។ KUSANONE មានន័យ​ថា “​មូលដ្ឋាន​” ក្នុង​ភាសា​ជប៉ុន​។ នៅក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​ក្នុង​គម្រោង​ជាង​៦០០​តាមរយៈ​ជំនួយឥតសំណង​_KUSANONE ។​

​លោក​បន្តថា គម្រោង​ទាំងនេះ បាន​ចូលរួម​ចំណែក​ដោយផ្ទាល់ ក្នុង​ការលើកកម្ពស់​គុណ​ភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន ហើយ​គម្រោង​ដែល​បាន​ចុះហត្ថលេខា​នេះ​មាន​ដូចខាងក្រោម​៖. ក្រោម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ រាជ​រដ្ឋា​ភិ បាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២ ២៧,៧៣៦ ដុល្លារ​អាមេរិក សម្រាប់​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​បំពាក់​ដោយ​កាំជណ្តើរ កម្ពស់​៤០ ម៉ែត្រ ចំនួន​មួយ​គ្រឿង ដែល​នឹង​ក្លាយ​ជា​រថយន្ត​ពន្លត់​អ​គ្គី ភ័យ​ប្រភេទ​បែប​នេះ​លើក​ដំបូង​គេ ដែល​មិន​ធ្លាប់​ដាក់ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។

​លោក​បញ្ជាក់ថា​៖ ជប៉ុន​ក៏​នឹង​ផ្គត់ផ្គង់​រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​បំពាក់​ដោយ​សារធាតុ​គីមី ចំនួន​មួយ​គ្រឿង និង​ឡាន​ទឹក​ពន្លត់​អគ្គីភ័យ ចំនួន​ពីរ​គ្រឿង សម្រាប់​ប្រើប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ​។ លើសពីនេះ​ទៀត មូលនិធិ​ជំនួយ​ឥត​សំណង​នេះ នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​ប្រតិបត្តិការ និង​ការថែរក្សា​ឧបករណ៍​ពន្លត់​អគ្គីភ័យ​នេះ​។ កម្មវិធី​បណ្តុះបណ្តាល នេះ នឹង​ជួយ​អ្នក​ពន្លត់អគ្គីភ័យ​ជនជាតិ​ខ្មែរ​ឆ្លើយតប​ចំពោះ​អគ្គិភ័យ​នៅក្នុង​អគារ​ខ្ពស់ៗ និង​ឧប្បត្តិហេតុ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដែលមាន​គ្រោះថ្នាក់​ខ្ពស់ ដោយ​មានន័យ​ថា​ពួកគេ នឹង​អាច​ឆ្លើយតប​ឲ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​។ ជំនួយ​នេះ នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ប្រមាណ​៤០០,០០០​នាក់ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ជំនួញ​មកពី​ជុំវិញ​ពិភពលោក​ផងដែរ​។​ស្របពេល​ដែល​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​នេះ​ត្រូវបាន​ចុះហត្ថលេខា អនុស្សារណៈ​យោគយល់​គ្នា រវាង​កងកម្លាំង​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd.​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​គោល បំណង​ពង្រឹង​ទំនាក់ទំនង និង សមត្ថភាព​បន្ថែមទៀត​។​

​លោក​បន្ត​ទៀត​ថា តាម​អនុស្សារណៈ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​ពន្លត់​អ​គ្គី ភ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុមហ៊ុន Safety Sakura Service Co.,Ltd. នឹង​សហការ​គ្នា​ដើម្បី​សំរេចបាន នូវ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាពព​ន្ល​ត់​អគ្គីភ័យ និង​ជួយ​សង្គ្រោះ របស់​កង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​។​

​លោក​បន្ត​ទៀយ​ត​ថា នៅ​ពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាននិងកំពុង​មានការ​អភិវឌ្ឍ យ៉ាង​ឆាប់រហ័ស​។​ទន្ទឹម​នឹង​នេះ​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ ដោះស្រាយ ។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូល​រួមចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការណ៍​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង គូ​សាណូណ៌​។​

​លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​ជា​ជំនួយ​មក​កម្ពុជា​ដោយ​ឥត​សំណង ពិសេស​នៅ​រាជធានី​ភ្នំពេញ​ជប៉ុន​បាន​ជួយ​ជំនួយ​ជាច្រើន​មិន​ថា ថវិកា​និង​បច្ចេកទេស​នោះទេ ។​ជាក់ស្តែង​ជប៉ុន​បាន​ជួយ​លើ​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ដែល​មក​ដល់ពេលនេះ​បាន​ឈានដល់ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ​។​

​លោក​ឃួង ស្រេង បាន​បន្តថា​កម្ពុជា​និង​ជប៉ុន​បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ប្រទេស​កម្ពុជា​យើង​ចំនួន​៦២​ឆ្នាំ​ហើយ​ហើយ​ទំនាក់ទំនង​នេះ​កម្ពុជា​បាន​ផ្លែផ្កា​ជាច្រើន​ពី​ប្រទេស​ជប៉ុន​៕

Filed in: ព័ត៌មានជាតិ