សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្ដ​ពោធិ៏សាត់ ប្រែ​មុខ​មាត​ថ្មី លើ​ដី​ចាស់ ដោយសារ​ថ្នាក់ដឹកនាំ​ល្អ មាន​សួនច្បារ​​ផ្លូវ កៅស៊ូ ភ្លើងស្ដុប ផ្លូវ​បេតុង ស្ពាន មាន​ប្រព័ន្ធ​លូ មាន​ប្រឡាយទឹក

ខេត្ដ​ពោធិ៏សាត់ ប្រែ​មុខ​មាត​ថ្មី លើ​ដី​ចាស់ ដោយសារ​ថ្នាក់ដឹកនាំ​ល្អ មាន​សួនច្បារ​​ផ្លូវ កៅស៊ូ ភ្លើងស្ដុប ផ្លូវ​បេតុង ស្ពាន មាន​ប្រព័ន្ធ​លូ  មាន​ប្រឡាយទឹក

ពោធិ៍សាត់ ៖ បើ​យោង​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ គឺ​មិន​យូរ​ទេ សមិទ្ធផល​ថ្មី សួន​ពោធិ៍សាត់ ដែល​ជា​អតីត​សួនច្បារ​១៤​មករា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញបន្ថែម​មួយចំនួនទៀត មាន​ទីតាំង​ជាប់​ស្ពានថ្ម ឆ្លងស្ទឹង​ពោធិ៍សាត់ ប្រសព្វ​ផ្លូវ​លេខ ១០១ និង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ នឹង​ត្រូវ​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​លើកកម្ពស់​សោភណភាព ក្រុង​ពោធិ៍សាត់​ស្អាត ស្រស់បំព្រង នេះ​ដោយសារ​ស្នាដៃ ថ្នាក់​ដឹកនាំ​ល្អ​ចេះ​គិតគូរ ពី​ពី​ភាព​រីក ចម្រើន ។

​បើ​តាម​លោក ឃុត ឧសភា នាយក​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨​មករា​នេះ​ថា ទន្ទឹម​នឹង​សួន​ពោធិ៍សាត់ ដែល​ត្រូវ​បាននិងកំពុង​ស្ថាបនា​នោះ ស្ពាន​អាកាស​ថ្មើរជើង​ថ្មី ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​សារមន្ទីរ​ខេត្តពោធិ៍សាត់​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ពី​លើ​សមិទ្ធផល​ដែល​បាន​ធ្វើ​រួច មាន​ដូចជា​សួនច្បារ​ផ្លូវ​លេខ​១០១ ទល់មុខ​សាលាខេត្ត អគារ​រដ្ឋបាល​សាលាខេត្ត​ភ្លើងស្តុប ផ្លូវ​ក្រាល​កៅស៊ូ បេតុង ភ្លើង​បំភ្លឺ​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក ដំបូល​ផ្សារ​ថ្មី ទំនប់​បង្ហៀរ​ក្បាលហុង ។​

​លោកនាយក​រដ្ឋបាល​បន្ថែមថា​៖ សួនច្បារ នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សោភណភាព និង​មុខមាត់​ខេត្តពោធិ៍សាត់​ក្នុងការ​ទាក់ទាញ​នូវ ភ្ញៀវ​ជាតិ អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ ប្រាណ​ផងដែរ​។ ទាំង​នេះ​យើង​ធ្វើ​បាន​គឺ​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​គួរបញ្ជាក់​ថា សួនច្បារ​១៤​មករា​ពី​មុន​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​អំឡុង​អាណត្តិ​ដឹកនាំ​របស់​លោក អ៊ុង សាមី អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង​។

​ដោយ​បច្ចុប្បន្ន​សួនច្បារ​នេះ​មាន​សភាព​ចាស់​ទ្រុឌ ទ្រោម និង​ស្មៅ​ដុះ​ទ្រុប​នោះ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​ពោធិ៍សាត់​បច្ចុប្បន្ន បាន​ស្ថាបនា​ឡើងវិ ញ ដោយ​បែងចែក​ជា​ទីធ្លា​ការ៉ូឡា សួនច្បារ បង្គោល​ភ្លើង និង​បង់​អង្គុយ សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ត និង​ហាត់ប្រាណ​ផងដែរ​៕.

Filed in: ព័ត៌មានជាតិ