សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សត្វ​ទន្សោង ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រ​ហម​របស់​អង្គការ IUCN

សត្វ​ទន្សោង ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រ​ហម​របស់​អង្គការ IUCN

​ភ្នំពេញ​៖ បើ​តាម​ការផ្សាយ​របស់​អង្គការ​WCS Cam bodia លើ​បណ្ដាញ​សង្គម​របស់​ខ្លួន បានបង្ហាញ​ថា សត្វ​ទន្សោង ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ពេលនេះ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ ជាក់ស្តែង​ក្នុង​រយៈពេល​ពីរ ទៅ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់ និង​ស្នែង​។ ចំណែក​ជំងឺ​មួយ ចំនួន​ដែល​កើតមាន​លើ​ពពួក​សត្វពាហនៈ ក៏​ជា​កត្តា​គំរាមកំហែង​ចំពោះ​ប្រភេទ​សត្វ​នេះ​ផងដែរ​។​

​អង្គការ WCS Cambodia បាន​បញ្ជាក់បន្ថែម​ថា សត្វ​ទន្សោង​មាន​វត្តមាន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​មាន​ច្រើន​នៅ​តំបន់​ភាគ​និរតី​ភាគ​ខាងជើង និង​ភាគ​ពាយ​ព្យ​។ តាម​ការប៉ាន់ស្មាន ប្រទេស​កម្ពុជា​ទំនងជា​មាន​ចំនួន​សត្វ​ទន្សោង​ច្រើន ជាង​គេ​ប្រហែល​៤០០០​ក្បាល ហើយ​នឹង​មាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​វៀតណាម​។ សត្វ​ទន្សោង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃរបោះ​វាលស្មៅ ព្រៃ​គុម្ពោត និង​ចូល​ចិត្ត​រកស៊ី​នៅ​តាម​មាត់​អូរ​។​

​បច្ចុប្បន្ន​អង្គការ​WCSCambodia បាន​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ខិតខំ​ប្រឹងប្រែង​ការពារ​ទី​ជម្រក​របស់​សត្វ​ទន្សោង​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្រោម ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការពារ​សត្វ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​។​

​គួរបញ្ជាក់​ថា ទាក់ទិន​នឹង​ករណី​នេះ​ដែរ បើ​យោង​មាត្រា​៥៨ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ដូចជា​៖ ការចាប់​ដាក់​អន្ទាក់ ប្រមាញ់ បំពុល និង​ប្រមូល​ពង​សត្វព្រៃ​គ្រប់​ប្រភេទ ត្រូវ​ពិ ន័យ​ជា​ប្រាក់​ចាប់ពី​១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​) ដល់ ១,០០០,០០០​រៀល (១​លាន​រៀល​)៕

Filed in: ព័ត៌មានជាតិ