សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បងប្អូន និង លោកតា​ជា​អ្នក​ប្រកបរ​បរធាក់ ស៊ីក្លូ ចំនួន​៣០៦ នាក់ បានទទួល អំណោយ​សប្បុរស​ធ​ម៏ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

បងប្អូន និង លោកតា​ជា​អ្នក​ប្រកបរ​បរធាក់ ស៊ីក្លូ ចំនួន​៣០៦ នាក់ បានទទួល អំណោយ​សប្បុរស​ធ​ម៏ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

ភ្នំពេញ ៖ បងប្អូន និង លោកតា ជា​អ្នក ប្រកបរ បរ​ធាក់ ស៊ីក្លូ ក្នុង រាជធានី ភ្នំពេញ ចំនួន ៣០៦ នាក់ បានទទួល អំណោយ ពី មូលនិធិ ត្រីចក្រយាន​កម្ពុជា ( ស៊ីក្លូ ) នៅ សាលា រាជធានី ភ្នំពេញ នៅ រសៀល ថ្ងៃទី ១៥ មករា នេះ ក្រោម អធិបតីភាព លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ​ជា ប្រធាន​ក្រុមប្រឹក្សា​មូល និ ធិ ត្រីចក្រយាន កម្ពុជា និង លោកស្រី ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​សម្តេច​តេ​ជោបាន​ផ្តួចផ្តើម​ឲ្យមាន​ការ​មូលនិធិ​នេះ​ឡើង​សំដៅ​អភិរក្ស​ស៊ីក្លូ​ដែលមាន​ដើមកំណើត​តាំងពី​សម័យ​អ​នា​និគម​និយម​បារាំង​។​លោក​បន្តថា​៖​កន្លង​មក​បងប្អូន​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០៦​នាក់​បាន​ទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ព្រមទាំង​មាន​អំណោយ​ពេល​បុណ្យទាន​ផ្សេងៗ​រួម​ទាំង​ការផ្តល់​ជា​ឯកសណ្ឋាន​អ្នកធាក់ស៊ីក្លូ​និង​ប័ណ្ណ​ប​.​ស​.​ស​ដើម្បី​ឲ្យ​បងប្អូ​នទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ប្រាក់​។​

​លោក​អភិបាល​រាជធានី​បន្តថា​៖​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​គោលបំណង​សំខាន់​ក្នុង​ការបង្កើត​ឲ្យមាន​មូល​និធិ​ត្រីចក្រយាន​កម្ពុជា​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​ជួយ​សម្រួល​ការលំបាករ​បស់​បងប្អូន​ដោយ​គិតគូ​ពី​សុខភាព​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​និង​ដើម្បី​រួមចំណែក​លើក​ស្ទួយ​និង​អភិរក្ស​និង​អភិវឌ្ឍ​ន៏​ស៊ីក្លូ​ដែល​មាន​ជា​យូ​មក​ហើយ​ឲ្យបាន​គង់វង់​កុំឲ្យ​បាត់បង់​។​

​លោក​ឃួង​ស្រេងក៏​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​ឲ្យ​ថែរក្សា​សុខភាព​ប្រកាន់ខ្ជាប់​នូវ​គោល​ការហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​ពិសេស​ការពារ​ខ្លួន​ពី​ការរីក​រាលដាល​ជំងឺ​កូវី​ដ​.១៩​មានការ​លាងដៃ​ដោយ​សាប៊ូ​អាល់កុល​និង​ជែល​ហើយ​ពាក់​មាស់​ជា​ប្រចាំ​នៅ​ពេល​មាន​មនុស្ស​ច្រើន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​។​

​លោ​កម៉េតមាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​បានឱ្យដឹងថា​៖​អំណោយ​ដែល​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទាំង​៣០៦​នាក់​ទទួល​បាន​ក្នុង​ម្នាក់​មាន​៖​មី​មួយ​កេះ​,​ម៉ាស់​មួយ​ប្រអប់​,​និង​ភួយ​មួយ​។​ការផ្តល់​អំណោយ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​លោកស្រី​។​

​លោ​កម៉េតមាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​បានឲ្យដឹងថា​៖​មូលនិធិ​នេះ​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៨​មករា​ឆ្នាំ​២០១៨​គឺ​មាន​រយះពេល​ជាង​៣​ឆ្នាំ​មកហើយ​ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ហើយ​សម្តេច​ក៏​ជា​ប្រធានកិត្តិយស​,​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​នេះ​។​លោ​កម៉េតមាស​ភក្តី​បន្តថា​៖​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​តែង​បាន​ផ្តល់ជូន​ថវិកា​ទ្រទ្រង់​ដល់​បងប្អូន​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​ទាំង​៣០៦​នាក់​ក្នុង​ម្នាក់​៧​ពាន់​រៀល​ក្នុង​រយះពេល​១០​ថ្ងៃ​ស្មើនឹង​២១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ក្នុង​នោះ​បងប្អូន​លោកតា​លោកពូ​និង​លោក​អុំ​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​មាន​ខ្លះ​អាយុ​៨៣​ឆ្នាំ​ខ្លះ​អាយុ​៨៧​ឆ្នាំ​និង​លោកតា​អាយុ​៩០​ឆ្នាំ​នៅ​មាន​សុខភាព​ល្អ​អត់​កូន​និង​ប្រពន្ធ​ធាក់​ស៊ីក្លូ​ចិញ្ចឹមជីវិត​៕

បងប្អូន និង លោកតា​ជា​អ្នក​ប្រកបរ​បរធាក់ ស៊ីក្លូ ចំនួន​៣០៦ នាក់ បានទទួល អំណោយ​សប្បុរស​ធ​ម៏ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

Filed in: ព័ត៌មានជាតិ