សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាក់​សាំង​ហៀរ រាលដាល​ឆេះ​ម៉ូតូ​០១​គ្រឿង រងរបួស​២​នាក់​

ចាក់​សាំង​ហៀរ រាលដាល​ឆេះ​ម៉ូតូ​០១​គ្រឿង រងរបួស​២​នាក់​

​ខេត្ត​កណ្តាល ៖ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ម៉ូតូ​០១​គ្រឿង បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ រងរបួស កាលពី​វេលា​ម៉ោង​០៦.១០​នាទី ព្រឹក ថ្ងៃទី​២៤.០៨.២០១៦ នៅ​ចំណុច ផ្លូវ​លេខ​១០៨ ក្បែរ​របង​ពេទ្យ​ជ័យជំនះ ស្ថិតក្នុង ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​ប្រភព​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា ម្ចាស់​ម៉ូតូ​ដែល​ឆេះ​នោះ​មានឈ្មោះ រស់ រដ្ឋា​រិ​ទ្ឋ​ភេទ​ប្រុស​អាយុ​៣៥ ឆ្នាំ ទីលំនៅ ប​ច្ច​ប្បន្ន ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មន្ត្រី​កង​រាជ អាវុធហត្ថ​ខេត្ត​កណ្តាល​។​

​អ្នកបង្ក​មានឈ្មោះ វ៉ែន តូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ​ស្រុក​អូ​រាំ​ឪ​ខេត្តកំពង់ចាម មុខរបរ ជាង​ម៉ូតូ ។ សរុប​សំភារ​:​ដែល​ខូចខាត​មាន : ម៉ូតូ​០១​គ្រឿង​ម៉ាក R S X សេរី​ឆ្នាំ​២០១៥ ផ្លាកលេខ កណ្តាល 1 P-1771​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​វេលា​ថ្ងៃ​ខែ​ឆ្នាំ​កើត​ហេតុ​ខាងលើ​ជនរងគ្រោះ បាន​យក​ម៉ូតូ ទៅ​ប៉ះ ខណៈ​កំពុង​តែ​ប៉ះ​ប្រពន្ធ អ្នកបង្ក បាន​យក​ការ​ដុង​សាំង មកចាក់​ក្នុង​ដប ដើម្បី​លក់ ស្រាប់តែ​ពេល​កំពុង ចាក់​សាំង បាន​ហៀរ​មក​ក្រៅ ក៏​បាន​ឆាបឆេះ​ម៉ូតូ​តែ​ម្តង និង​បណ្តោយ​ឲ្យ​គ្រោះថ្នាក់​ស្រាល ដល់​ប្រពន្ធ​អ្នកបង្ក​ឈ្មោះ​ធី ណាវី អាយុ​៣៤​ឆ្នាំ ត្រូវ​របួស​ជើង និង​ដៃ ខាងស្តាំ​ព្រមទាំង​កូន​ឈ្មោះ​តូ ស្រីនិ ភេទ​ស្រី អាយុ​២​ឆ្នាំ របួស​ត្រូវ​មុខ ក្រោយ​កើតហេតុ កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះមក​ពិនិត្យ ធ្វើ​កំណត់ហេតុ និង​រៀបចំ​ចាត់ចែង​ទៅ​ការ​តាម​នីតិវិធី​ច្បាប់ ៕

 

 

IMG-20160825-WA0001 IMG-20160825-WA0002 IMG-20160825-WA0000

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម