សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី ត្រៀម​រួសរាន់​ស្តារ​ប្រឡាយ លូ ក្នុង​ខណ្ឌ​៣ ភាគ​ខាងលិច​រាជធានី ដើម្បី​រំដោះ​ជំនន់​ទឹក ភ្លៀង​នា​រដូវវស្សា ឆ្នាំនេះ

អាជ្ញាធរ​រាជធានី ត្រៀម​រួសរាន់​ស្តារ​ប្រឡាយ លូ ក្នុង​ខណ្ឌ​៣ ភាគ​ខាងលិច​រាជធានី ដើម្បី​រំដោះ​ជំនន់​ទឹក ភ្លៀង​នា​រដូវវស្សា ឆ្នាំនេះ

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រៀម​ស្តារ​ប្រឡាយ លូ ឲ្យបាន​មុនរ​ដូវ​វស្សានេះ បង្ហូរទឹក​ឱ្យ​បាន​ធំ​ទូ លាយ​នៅក្នុង​ខណ្ឌ​ចំនួន​៣ នៅ​ជាយ​រាជធានី​ភ្នំពេញ នោះ​គឺ​នៅ​ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ការលើក​ឡើង​ជា​គម្រោង​ដើម្បី​ស្ដារ​នៅ​ប្រឡាយ លូ បង្ហូរទឹក​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២១ នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ស្ដារ​ប្រឡាយ​មេ​ធំ​មួយ នៅ​ប្រឡាយ​ទួល ពង្រ​១​ខណៈ​ដែល​តំបន់​នេះ តែងតែ​ទទួល​រង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក​នេះ​។​

​លោក​ឃួង ស្រេង​.​អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់​ឲ្យដឹង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដើម្បី​ស្តារ​ប្រឡាយ​មេ​មួយ​នេះ​អោយបាន​ធំ ក្រោយ​ពី​ទឹកជំនន់​បាន​ជន់​លិច​នា​ពេលកន្លងមក ខណៈ​ប្រឡាយ​នេះ​ត្រូវបាន​គេ​រំលោភ​បំពាន​ធ្វើឲ្យ​កន្លែង​ខ្លះ​តូចចង្អៀ​តដែល​ពិបាក​អោយ​ទឹក​ហូរ​បាន​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា​៖ បើ​កិច្ចប្រជុំ​លើក​នេះ​មិន​មាន​ដំណោះស្រាយ​ឱ្យបាន​ល្អ​នៅឡើយ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​លើក​ជា​អង្គប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា អនុវត្ត​ការ ស្ដារ​ប្រឡាយ​នេះ​ឲ្យបាន​ជោគជ័យ បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​លើកឡើង​ពី​គម្រោង​នៃ​ការ ស្ដារ​ប្រឡាយ ទួល​ពង្រ​១ ដែល​មាន​ប្រវែង​ជាង ៤០០០​ម៉ែត្រ​ហើយ ការស្តារ​ប្រឡាយ​ធំ​នេះ លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​និង​អាជ្ញាធរ​ខណ្ឌ​រួមគ្នា ដើម្បី​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​និង​ប្រឡាយ​នេះ​មក​ប្រជុំ​ធ្វើ​ការដោះស្រាយ ធ្វើ​យ៉ាងណា​ជំរុញ​ការងារ​នេះ​អោយ​បាន​លឿន​និង​ទាន់​ពេលវេលា​។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ឲ្យដឹងថា ប្រឡាយ​ទួល​ពង្រ​១​ដែល​គ្រោង​ស្តារ​ឡើងវិញ​នេះ​ទំហំ​ប្រឡាយ មាន​លក្ខណៈ​រួម​តូច មាន​គេ​ចាក់​ដី​បិទ​មុខទឹក​ហូរ​ដែល​ត្រូវ​ស្ដារ​ប្រឡាយ​នេះ​ជា​បន្ទាន់ ហើយ​ការសាងសង់​ប្រឡាយ​នេះ ត្រូវ​សាងសង់​ឡើង​ជា​ប្រឡាយ​បេតុង ឲ្យបាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ​ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីប​ម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ​ចាប់ពី​បុរី​ជីព ម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្រប​តាម​ផ្លូវជាតិ លេខ​៣​ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ​ប្រវែង ១២២០ ម៉ែត្រ ចាប់ពី​បូរី​GreenVill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន ៧​កន្លែង​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ